ភ្នំពេញ ៖ បុរសរត់ម៉ូតូឌុប២នាក់ ម្នាក់ប្រដាប់ដោយកូនសោ និងច្រវ៉ាកម្នាក់ទៀតដៃ ទទេ បានដេញវាយគ្នាយ៉ាងអនាធិបតេយ្យ បណ្ដាលឲ្យរងរបួសទាំង២នាក់ ម្នាក់បែកក្បាលឈាមហូររហាមពេញក្បាល និងម្នាក់ទៀតសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ។
អំពើហិង្សានេះបានកើតឡើងនៅមុខព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិន៍សែនជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ។
ចំពោះមូលហេតុដែលបណ្ដាលឲ្យបុរស២នាក់ខាងលើ ដេញវាយគ្នា បណ្ដាលបុរសម្នាក់បែកក្បាល និងសន្លប់នេះគេមិនទាន់ដឹងច្បាស់នៅឡើយទេ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកជួយធ្វើអន្តរាគមន៍ តែនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ។
ក្រោយពេលកើតហេតុបុរសរងគ្រោះទាំង២នាក់ ត្រូវរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕
