adverise with khmeread Four deadly poisonous snakes in america

ស្វែងយល់​ពី​ពិសពស់ និង​វិធី​បន្សាប​ពិសពស់​កាចៗ​នៅនឹងកន្លែង​

​    ​តើ​លោកអ្នក​ស្គាល់​ទេ​ថា​ពិសពស់​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​យ៉ាងដូចម្តេច​? 

​    ​១. ពស់​ខៀវ​កន្ទុយ​ភ្លើង​ចឹក​ហើយ​ចុកចាប់​និង​ហើមរលួយ​។​
​    ​២. ពស់វែកក្របី ពិស​របស់​វា​ធ្វើឱ្យ​ចុកចាប់​វេទនា​នឹង​ស្លាប់​រយៈពេល ៤ ម៉ោង​ក្រោយពេល​ចឹក​។​
​    ​៣. ពស់​ទ្រង់​រនៀម ពិស​របស់​វា​សាហាវ​ណាស់ អាច​សម្លាប់​មនុស្ស​បាន​ក្នុង​រយៈពេល ៤៥ នាទី​។​

​    ​តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា ប្រសិនបើ​មន្ទីរពេទ្យ​នៅ​ឆ្ងាយ ឬ​ត្រូវ​វា​ចឹក​ពេលយប់​អា​ធ្រា​ត្រ​ ​ហើយក៏​មិនដឹងថា​ទៅតាម​គ្រូខ្មែរ​ឯណា​ឬ​ត្រូវ​ប្រើ​វិធី​យក​ខ្សែ​ចង​ហើយ​មួល​រឹត​ត្រង់​របួស​?

​    ​ខាងក្រោម​នេះ​គឺជា​វិធី​បន្សាប​ពិសពស់​ដែល​ប្រិយមិត្ត​អ្នកអាន​គួរស្វែងយល់​៖

​    ​* ថ្នាំ​នេះ​ស្រួល​រក​ទេ​មាន​គ្រប់​ផ្ទះ​។ ថ្នាំ​នេះ​មាន​គ្រឿងផ្សំ ៣ មុខ​។ 
​    ​- ថ្នាំជក់ 
​    ​- ម្ទេស​ហិ​រ​ខ្លាំង​កាន់តែ​ល្អ​
​    ​- ទឹកស្អាត​

​    ​* វិធី​ប្រើ​
​    ​យក​ម្ទេស​ថ្នាំជក់​បុក​នឹង​ត្បាល់​ឱ្យ​ម៉ដ្ឋ​ហើយ​យក​ទឹក​ចាក់​ចូលក្នុង​ត្បាល់​មិនបាច់​ច្រើន​ទេ​​ប្រហែល​១​ស្លាបព្រា​បាយ ច្របាច់​យក​ទឹក​ដាក់​កែវ ហើយ​យក​កាក​មក​បិត​ត្រង់​របួស​ហើយ​ផឹកទឹក​នោះ​។ 

​    ​កាក​ជួយ​បឺត​ពិស រីឯ​ទឹក​ជួយ​ជម្រះ​ពិស​ពី​ខាងក្នុង​រាងកាយ​។​

​    ​ប្រសិនបើ​លោកអ្នក​ចូលចិត្ត​បោះជំរំ ឬ​ជា​អ្នកដើរ​តាម​វាលស្រែ​ចម្ការ និង​ក្នុងព្រៃ សូម​វេច​គ្រឿងផ្សំ​ទាំងនេះ​ដាក់​តាម​ខ្លួន​បង្ការ​ក្រែងលោ​ជួប​ពស់​ចឹក និង​អាច​សង្គ្រោះ​ជីវិត​បាន​នៅនឹងកន្លែង​តែម្តង​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់