នារី​ម្នាក់​រន្ទះបាញ់​ត្រូវ​សន្លប់ យក​កប់​ដីខ្សាច់​មួយសន្ទុះ​ដឹងខ្លួន​វិញ​

     កំពត ៖ ចាត់ទុកជា​សំណាង​របស់​ស្ត្រី​ម្នាក់​រន្ទះបាញ់​ត្រូវតែ​មិន​ស្លាប់​គ្រាន់តែ​សន្លប់  ហើយ​ត្រូវបាន​សាច់ញាតិ​យក​កប់​ក្នុង​ដីខ្សាច់​ក៏​ដឹងខ្លួន​ឡើងវិញ រស់​ឡើងវិញ។​

     ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០១៦ ស្ថិតក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ​ភូមិ​ព្រែក​គ្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូរ ខេត្តកំពត​។​

     សមត្ថកិច្ច​ស្រុក​ទឹកឈូរ​បានឱ្យ​ថា ស្ត្រី​រងគ្រោះ​ដែល​រន្ទះបាញ់​មិន​ស្លាប់​គ្រាន់តែ​សន្លប់​ឈ្មោះ​ ហេង ស្រី​ពៅ អាយុ​២៣​ឆ្នាំ រស់នៅ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

     បន្ទាប់ពី​រន្ទះបាញ់​ត្រូវ​ហើយ​សាច់ញាតិ​បាន​យក​ស្ត្រី​រងគ្រោះ​ទៅ​គប់​ដីខ្សាច់​មួយសន្ទុះ​ក្រោយមក​ស្ត្រី​រងគ្រោះ​នោះ​ក៏បាន​ដឹងខ្លួន​វិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត