adverise with khmeread Thief

គ្រោះថ្នាក់ចរាចរណ៍២លើកនៅផ្លូវជាតិលេខ៦អា ស្លាប់ម្នាក់និងរបួស៤នាក់ ***ជនរងគ្រោះ៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ***

    ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកជាបន្តបន្ទាប់នៅលើផ្លូវជាតិលេខ៦អា ក្នុងទឹកដីខណ្ឌជ្រោយចង្វារ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៤នាក់រងរបួសគឺមួយករណីម៉ូតូបើកបុកខឿនសួនច្បារស្លាប់ម្នាក់,របួស២នាក់ពាក់ព័ន្ធករណីលួចម៉ូតូនិងមួយករណីទៀតម៉ូតូនិងម៉ូតូបុកគ្នារបួស២នាក់។
    ករណីទី១-បុរសមិនស្គាល់អត្តសញ្ញាណរួមដំណើរតាមម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បានបើកលឿនវ៉ារថយន្តកុងទីន័រ ជ្រុលទៅបុក​ខឿន​សួ​ន​ច្បារពុះចែកទ្រូងផ្លូវជា​តិលេខ៦អា មុខ​វិទ្យាល័យ​ព្រែកលៀប ​ក្នុងក្រុម១៦ សង្កាត់ព្រែកលៀប ​ខណ្ឌជ្រោយចង្វារ​ បោ​កក្បាល​ស្លាប់​១និង​របួស​ធ្ង​ន់​២​នា​​ក់បង្កឲ្យការភា្ញក់ផ្អើល​​កាលពីវេលា​ ម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២ធ្នូឆ្នាំ២០១៥ ​។
​     ប្រភពព័ត៌មានបានឲ្យដឹងថា ​​ករណីគ្រោះថា្នក់ចរាចរណ៍នេះ គឺកើតឡើងស្របខណ:ពេលដែលបុរស​ជ​ន​​រង​គ្រោះទាំង៣នាក់នោះ បើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BQ-7768លឿន​ តាមបណ្តោយផ្លូវ​ពីជើងទៅត្បូង ។
    លុះដល់ចំណុចកើតហេតុខាងលើ  ​ក៏វ៉ារថយន្តកុងតឺន័រ ​តែ​​មិន​ផុតក៏ជ្រុលទៅបុ​កខឿន​សួរ​ច្បា​រ​ពុះចែកទ្រូងផ្លូវ បណ្តាល​ឲ្យអ្នក​បើកបរ​ស្លា​ប់​ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់​​ ​។
​    ភ្លាមៗនោះប៉ូលិសចរាចរណ៍បានទៅដល់ស្រាវជ្រាវ​តាមរយ:លេខទូរស័ព្ទនៅក្រោមកែបម៉ូតូខាងលើនេះ គឺមិនមែនជាម្ចាស់ម៉ូតូពិតប្រាកដ​ទេ ។ មា្ចស់​លេខទូរស័ព្ទមា្នក់​អះអាង​ថា ​"ខ្លួន​បា​ន​​បា​ត់ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ​ភ្នំពេ​ញ​​1BQ7768នោះជាង២ខែមកហើយ។គាត់កំពុងតែស្វែងរកម៉ូតូនេះ" ។
    ដោយសារករណីនេះពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ប៉ូលិសចរចារណ៍ក៏ប្រគល់ករណីនេះឲ្យប៉ូលិសព្រហ្មទណ្ឌខណ្ឌចាត់ការបន្ត។
    ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ជូននាំយកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យកាលម៉ែត្រ ​រីឯ​​សាក​ស​ព​ជន​រងគ្រោះជាអ្នកបើកបរម៉ូតូត្រូវបានប៉ូលិសនាំយកទៅ​តម្កល់ទុក នៅក្នុងវត្តព្រែក​លៀប​រង់ចាំសាច់ញ្ញាតិមក​ទទួលយក ។
    ករណីទី២-វេលាម៉ោង៩និង១៥នាទីយប់នៅផ្លូវជាតិលេខ៦អា មុខផ្ទះ"ចែលី" ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានករណីម៉ូតូនិងម៉ូតូបុកគ្នារបួស២នាក់។
    ប៉ូលិសនិយាយថា ភាគីម្ខាងម៉ូតូម៉ាកគុបជ្រុងសេ៩០ពណ៌ទឹកប្រាក់អត់ស្លាកលេខបើកបរដោយឈ្មោះរឿន សំណាង ភេទប្រុសអាយុ២៤ឆ្នាំមុខរបរបើកបររថយន្តលក់ទឹកត្រី ស្នាក់នៅភូមិកើតហេតុខាងលើ បើកពីជើងទៅត្បូងបុកជាមួយម៉ូតូម៉ាកគុបមូលសេ៧០ពណ៌ខៀវអត់ស្លាលេខបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។អ្នកបើកបរទាំង២នាក់រងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ចំណែកម៉ូតូទាំង២រក្សាទុកនៅសង់ត្រាល់៕

adverise with khmeread

មតិយោបល់