adverise with khmeread Ad 205114620

ប្តី​ប្រពន្ធ​មួយគូ​បែកគំនិត​បង្កើត​បណ្ណាល័យ​ចល័ត​ធ្វើដំណើរ​ជុំវិញ​ឥណ្ឌា​ដើម្បី​ជំរុញ​ការអាន​សៀវភៅ​

    ​លោក Satabdi Mishra និង​លោកស្រី Akshaya Kumar Rautaray មាន​គោលដៅ​មួយ​គឺ​លើ​កម្ពស់​កម្រិត​អ្នកចេះ​អាន​ជុំវិញ​ប្រទេស​ឥណ្ឌា​។​

​    ​ប្តី​ប្រពន្ធ​នេះ​បាន​ហៅ​ខ្លួនឯង​ថា Walking BookFiars ហើយ​ពួកគេ​ទើបតែ​ចេញ​នូវ​គម្រោង​ថ្មី​មួយ ហៅថា Read More​ដើម្បី​ឱ្យមាន​ការអាន​សៀវភៅ​កាន់តែច្រើន​ក្នុងប្រទេស​ឥណ្ឌា​។​

​    ​ប្រទេស​ឥណ្ឌា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការធ្វើដំណើរ​របស់ Satabi និង Akshaya ជុំវិញ​ប្រទេស​នេះ​ជាមួយនឹង​បណ្ណាល័យ​ចល័ត​ខ្នាតតូច​នៅលើ​រថយន្ត​មួយ ដោយ​ផ្ដល់ឱកាស​ឱ្យ​គ្រប់គ្នា ដែល​ចង់​ចូលមក​ដើម្បី​អាន​សៀវភៅ​តាមចិត្ត​ចង់​ហើយ​មិន​គិតថ្លៃ​នោះទេ​។​

​    ​បណ្ណាល័យ​ចល័ត​នេះ​នឹងធ្វើ​ដំណើរ​១​ម៉ឺន​គីឡូម៉ែត្រ​រយៈពេល ៩០​ថ្ងៃ និង​ឧបត្ថម្ភ​ដោយ​អង្គការ HarperCollins India, Pan Macmillan India និង Parragon Publishers៕

adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់