adverise with khmeread Untitled copy

វេ​ប​សាយ​នាយករដ្ឋមន្ត្រី​ត្រូវ​ពួក​ Hacker ​ចូល​បំផ្លាញ​

        ​ភ្នំពេញ ៖ វេ​ប​សាយ​លោកនាយក​រដ្ឋមន្ត្រី​ត្រូវបាន​ពួក Hacker ធ្វើ​សកម្មភាព​ប្លន់​នា​ព្រឹក​ថ្ងៃទី​៧​ឧសភា​នេះ ដោយបាន​លួច​ប្តូរ​រូបភាព និង​បាន​លួច​ប្តូ​រដាក់​សារសំឡេង​ជា​ភាសា​ខ្មែរ​តាម​ទ្រង់ទ្រាយ HACKER ដែល​បាន​បំផ្លាញ​កិត្តិយស​លោកនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បង្ក​ការរំខាន និង​ធ្វើឱ្យ​បាត់បង់ទិន្ន័យ​មួយចំនួនធំ​ក្នុង​នៅក្នុង​វេ​ប​សាយ​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​៧​ឧសភា​នេះ​។​
       
​    ​សេចក្តី​ថ្លែង​ការ​ណ៌ "​អំពី​សកម្មភាព​ប្លន់​គេហទំព័រ​សម្តេច​តេ​ជោ​ www.samdechhunsen.gov.kh" បាន​បញ្ជាក់ថា "​នៅ​ថ្ងៃទី ០៧ ឧសភា ២០១៦ ម៉ោង​ប្រមាណ ០៤ និង ១២ នាទី​ព្រឹក មាន​ក្រុម​ក្រុមចោរប្លន់​វេ​ប​សាយ (Hacker) បាន​ចូលមក​ប្លន់ (Hacked) វេ​ប​សាយ សម្តេច​តេ​ជោ ហ៊ុនសែន​www.samdechhunsen.gov.kh ដោយបាន​លួច​ប្តូរ​រូបភាព និង​បាន​លួច​ប្តូ​រដាក់​សារ​សំឡេង​ជា​ភាសា​ខ្មែរ​តាម​ទ្រង់ទ្រាយ HACKER ដែល​បាន​បំផ្លាញ​កិត្តិយស​សម្តេចនាយករ​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​បង្ក​ការរំខាន និង​ធ្វើឱ្យ​បាត់បង់​ទិន្ន័យ​មួយចំនួនធំ​ក្នុង​នៅក្នុងវេ​ប​សាយ​ផងដែរ​»​។​
     
     ​សេចក្តីថ្លែងការណ៍​បន្ត​ថា "​នេះ​ជា​បទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា ដែល​ជនល្មើស​បាន​ប្រព្រឹត្តិ​ដោយ​ចំហ​មកលើ​ទំព័រ​ផ្លូវការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ភស្តុតាង​ទាំងនេះ គឺជា​ទង្វើ​មិនអាច​ប្រកែក​បាន​របស់​ក្រុម​បក្សប្រឆាំង​ដែល​តែងតែ​រិះរក​វិធី​ទុច្ចរិត គម្រក់ៗ​គ្រប់យ៉ាង​ធ្វើការវាយប្រហារ​មកលើ សម្តេច​តេ​ជោ ហ៊ុន សែន​។ ជនល្មើស​ទោះបី​មាន​ប្រភព​មកពីណា​ក៏ដោយ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ នៅពេលនេះ ក្រុមជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា (IT Crimes) របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្រាវជ្រាវ​រក​ប្រភព​ជនល្មើស HACKER យកមក​ផ្តន្ទារ​ទោស​តាមច្បាប់
​ជា​ធរមាន​"៕​

adverise with khmeread

មតិយោបល់