adverise with khmeread 0

​ជួប​ជាមួយ​តារា​ល្បី​មួយចំនួន​ដែល​សម្លាប់​អាជីព​ខ្លួនឯង​ជាមួយនឹង​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់ខ្លួន​

​    ​នៅពេលដែល​អ្នក​ក្លាយខ្លួន​ទៅជា​តារា​ល្បី​មួយរូប​ដែល​គេ​ទទួលស្គាល់ កំហុស​ដ៏​តូច​មួយ​ក៏​អាច​ក្លាយទៅជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ដែល​មិនអាច​ប៉ាន់ប្រមាណ​ដឹងបាន​ឡើយ​។​

​    ​ជាក់ស្តែង​ដូចជា​តារា​ល្បីៗ​មួយចំនួន​ក៏​ធ្លាប់​ទទួលបាន​មេរៀន​ដ៏​ជូរចត់​ទាំងនោះ​សម្រាប់​ឆាកជីវិត​នៃ​អាជីព​របស់​ពួកគេ​យ៉ាង​លំបាក​ផងដែរ​។​

​    ​យោងតាម​គេហទំព័រ Wittyfeed បានធ្វើការ​ដកស្រង់​បញ្ជី​ឈ្មោះ​តារា​ល្បីៗ​ជាច្រើនរូប​ដែល​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​ធ្លាក់​ចូលទៅក្នុង​ភាព​អាប់ឱន​កេរ្តិ៍ឈ្មោះ​នៅក្នុង​អាជីព​របស់​ពួកគេ ហើយ​តារា​ទាំងនោះ​ក៏​ប្រហែលជា​ត្រូវ​អរគុណ​ចំពោះ​កំហុស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ផងដែរ​។​

​    ​- OJ Simpson
​    ​នៅក្នុង​ខែកញ្ញា​ឆ្នាំ ២០០៧ Simpson ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង Las Vegas ជាមួយនឹង​បទឧក្រិដ្ឋ​ជាច្រើន ហើយ​តុលាការ​បានសម្រេច​ផ្តន្ទាទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​នៅក្នុង​រយៈពេល ៣៣​ឆ្នាំ​។ គាត់​ត្រូវបាន​គេ​រកឃើញថា​មិនមាន​កំហុស​អ្វី​នោះឡើយ​នៅក្នុង​ឆ្នាំ ២០០៨​។​

​    ​- Aaron Hernandez
​    ​Aaron ត្រូវបាន​រក​គេ​រកឃើញថា​មាន​ប្រាក់​រាប់សិប​លាន​ដុល្លារ​ដែល​ធ្វើការ​បរិច្ចាគ​ទៅដល់​ជន​អ្នកស្នេហាជាតិ​។ រូបគាត់​ត្រូវបាន​គេ​ចោទប្រកាន់ថា​បានសម្លាប់​មិត្តភក្តិ​របស់ខ្លួន ហើយ​បានរៀបចំ​ប្រឌិត​ភស្តុតាង​ដើម្បី​បំភ័ន្ត​បទឧក្រិដ្ឋ​របស់ខ្លួន​។​

​    ​- Mark Salling
​    ​Mark ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​គេ​ប្រទះឃើញ​រឿង​អាសអាភាស​របស់​កុមារ​ជាច្រើន​អ្នក​នៅលើ​កុំព្យូទ័រ​របស់លោក​។​

​    ​- Lance Armstrong     ​
​    ​Lance ត្រូវបានគេទទួលស្គាល់​ជាមួយនឹង​អាជីព​ជា​អ្នក​ប្រណាំង​កង់​ដ៏​ជោគជ័យ​របស់គាត់ ប៉ុន្តែ​វា​ត្រូវបាន​បញ្ចប់​ក្រោយពី​គេ​រកឃើញថា​គាត់​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​។​

​    ​- Amanda Bynes
​    ​Amanda ត្រូវបាន​គេ​ចោទប្រកាន់​ជាមួយ​ការប្រើប្រាស់​ថ្នាំញៀន និង​ជាតិ​ស្រវឹង​ដ៏​ធ្ងន់ធ្ងរ​នា​អំឡុង​ឆ្នាំ ២០១៣ និង​២០១៤ ។ ចាប់តាំងពី​ពេលនោះ​មក​នាង​ហាក់ដូចជា​បាត់​មុខ​ឈឹង​ពី​វិស័យ​សិល្បៈ​។​

​    ​- Katt Williams
​    ​Katt ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។​

​    ​- Robin Thicke
​    ​Robin Thicke បានក្លាយ​ទៅជា​តារា​កំពូល​របស់​ពិភពលោក​ប៉ុន្តែ​វា​ត្រូវបាន​បំផ្លាញ​ទៅវិញ​ជាមួយ​រូបថត​មួយ​សន្លឹក​ដែល​ទទួលបាន​ភាពស្និទ្ធស្នាល​ជាមួយនឹង​អ្នកគាំទ្រ​មួយរូប​។ វា​បាន​បំផ្លាញ​ចំណង​អា​ពា​ពិពាហ៍ អាជីព អនាគត​របស់គាត់​ផងដែរ​។​

​    ​- Manny Pacquiao
​    ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា "​គឺ​អាក្រក់​ជាង​សត្វ​ធាតុ​ទៅទៀត​"! សម្តី​មួយ​ឃ្លា​នេះ​ត្រូវបាន​ធ្លោយ​ចេញ​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់ Pacquiao ដែល​វា​បានធ្វើឱ្យ​អាជីព និង​ការ​ឈរឈ្មោះ​ជា​ប្រជែង​កៅអី​ព្រឹទ្ធសភា​របស់លោក​មានកា​រ​រង្គោះរង្គើ​ជាខ្លាំង​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់