adverise with khmeread E963a1db deda 45a0 beaf 618ff0faaec6

រថយន្ត​ដឹកទំនិញ​បុក​កៀប​ផ្ងារ​​រ៉ឺ​​ម៉ក​កង់​បី​សង​ថ្លៃ​ខូចខាត​៥០​ដុល្លារ​បញ្ចប់រឿង​

     ភ្នំពេញ ៖ រថយន្ត​ដឹកទំនិញ​បុក​កៀប​ផ្ងារជើង​រ៉ឺ​ម៉ក​កង់​បី​នៅ​ម៉ោង​៧​និង​១៥​នាទី ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ផ្លូវ​១៨២ កែង ផ្លូវ​២២៣ សង្កាត់​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​តែ​ពុំមាន​មនុស្ស​រងរបួស​ឡើយ។​

     សាក្សី​បានឱ្យដឹងថា ​រ៉ឺ​ម៉ក​កង់​បី​ស្លាក​លេខ​កណ្តាល​1C-0989 បើកបរ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​២២៣​ដោយ​ឆ្លងកាត់​ផ្លូវ​១៨២ ស្រាប់តែ​រថយន្ត​កូរ៉េ​ដឹកទំនិញ ពណ៌​ខៀវ ស្លាក​ភ្នំពេញ​2A-1597 បើកបរ​ពី​លិចទៅ​កើត​តាមផ្លូវ​១៨២​មកដល់​ផ្លូវ​២២៣​ក៏​បុក​កៀប​ជាប់​ម៉ូតូ​សណ្តោង​ផ្ងារជើង​​រ៉ឺ​​ម៉ក​រង​ការខូចខាត​បន្តិចបន្តួច​។​

     បន្ទាប់មក​ភាគី​រថយន្ត​ចេញថ្លៃ​ជួសជុល​រ៉ឺ​ម៉ក់​៥០​ដុល្លា​ដើម្បី​បញ្ចប់រឿង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់