adverise with khmeread 988ce9e6 890f 46d4 8e16 78c3b6906b77

បុរស​បើកបរ​ម្នាក់​ស្លាប់​ដោយសារ​រអិល​រថយន្ត​បុក​ផ្ទប់​ជាមួយ​ទូរ កុងតឺន័រ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ មាន​ហេតុការណ៍​មិនគួរ​ឱ្យ​ជឿ​មួយ​បាន​កើតឡើង​ដោយសារតែ​បុរស​ជា​អ្នក​រថយន្ត​កុងតឺន័រ ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​បុរស​រូបនោះ​ចុះ​ពី​រថយន្ត​បាន​ពាក់កណ្តាល​ខ្លួន រថយន្ត​ក៏​រអិល​ទៅមុខ​បុក​ផ្ទុប​ជាមួយ​ទូ​កុងតឺន័រ។​

     ហេតុការណ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​យប់​ថ្ងៃទី​៦​ ខែឧសភា ​ឆ្នាំ​២០១៦ ក្នុង​ផែស្ងួត សូ ងួន ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ។​

     សាកសព​ជនរងគ្រោះ​ឈ្មោះ ផន ខែ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន សូ ងួន ​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត​ខេត្តកំពត។​

     តាម​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើករថយន្ត​ដឹក​អីវ៉ា​ន់ពី​កំពង់ផែ​ភ្នំពេញ​មក​ទម្លាក់អី​វ៉ា​ន់ នៅក្នុង​កំពង់ផែ សូ ងួន។ ពេលដែល​ចូលដល់​ផែ​ហើយ ជនរងគ្រោះ​បាន​បើកទ្វារ​រថយន្ត​ចុះ។​

     ខណៈពេល​កំពុងបើក​ទ្វា​ហើយ​ចុះ​បានតែ​ពាក់កណ្តាល​ខ្លួន រថយន្ត​ក៏​រអិល​ទៅមុខ បុក​ជាមួយ​ទូ​កុងតឺន័រ យ៉ាងខ្លាំង​បណ្តាលឱ្យ​ជនរងគ្រោះ​កៀប​និង​កា​ប៊ិន ស្លាប់​ភ្លាមៗ​តែម្តង​។​

     តែ​ដោយ​ស្មានតែ​ជនរងគ្រោះ​នៅមាន​ដង្ហើម ក្រុម​អ្នកបើកបរ​នៅ​កន្លែងកើតហេតុ​បាន​ជួយ​យក​ជនរងគ្រោះ​មក​ដើម្បី​សង្គ្រោះ នៅ​ក្លីនិក​អង្គរ នៅ​ជិត​កន្លែងកើតហេតុ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។​

     ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​សាកសព និង​បានរៀបចំ​ឯកសារ​ប្រគល់​សព​ឱ្យ​សាច់ញាតិ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់