adverise with khmeread 7dbf32e9 0c4b 428a bb86 6c84a80ed148

ក្រុមចោរ​ប្រដាប់អាវុធ ភ្ជង់​ប្លន់​យក​ម៉ូតូ Suzuki Let មួយគ្រឿង​បានសម្រេច​

     ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​៣​នាក់​បាន​ជិះ​ម៉ូតូ​ម៉ូតូ​ម៉ាក Suzuki Let មួយគ្រឿង ឌុប​គ្នា​ដើរលេង​ទាំង​កណ្ដាលយប់ ត្រូវ​ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មាន​គ្នា​៤​នាក់​ម៉ូតូ​២​គ្រឿង​ដេញ​គំរាម​ភ្ជង់​ប្លន់​យក​ម៉ូតូ​បានសម្រេច កាលពី​វេលា​ម៉ោង​១​ និង​៥០​នាទី​យប់​ឈាន ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក​ទី​២ ខណ្ឌទួលគោក​។​

     តាម​ប្រភពព័ត៌មាន​ពី​កន្លែង​បាន​ឲ្យ​ដឹងថា ដំបូង​គឺមាន​ម៉ូតូ​ជន​រង​គ្រោ​ជិះ​ម៉ូតូ​ម៉ាក Suzuki Let  ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ជិះ​ឌុប​គ្នា​៣​នាក់ (​ប្រុស​១ ស្រី​២​នាក់​)​ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​២៧១។​

     ខណៈ​មកដល់​ផ្លូវ​១៨២ ក៏បាន​បទ​ស្ដាំ​ទៅ​ទិសខាងកើត បាន​បន្តិច​ពេលនោះ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​៤​ទៅ​៥​នាក់ បាន​ជិះ​ម៉ូតូ​តាម មកពី​ក្រោយមក​ជិត កាក់​ម៉ូតូ​ជនរងគ្រោះ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​បានសម្រេច រួច​ជិះ​គេច​ខ្លូន​បាត់​ដោយ​បន្សល់ទុក​ប៉ង់​កាំភ្លើង​ចំនួន​មួយ មាន​គ្រាប់​៤​គ្រាប់​។​

     ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្ត​រាមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ តែ​ជនរងគ្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នោះទេ ដោយ​គិតថា​សមត្ថកិច្ច​មូលដ្ឋាន​គ្មាន​សមត្ថភាព​បង្ក្រាប​ករណី​ប្លន់​បាន​នោះឡើយ ហើយ​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភ័ក្ត្រ​មក​ដឹកយក​ត្រឡប់​ទៅវិញ​តែម្ដង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់