adverise with khmeread 1

អតីត​ភរិយា​របស់​តារាចម្រៀង​រ៉ែ​ប Eminem បង្ហើប​ឱ្យដឹង​អំពី​មូល​ហេតុដែល​នាង​ធ្លាប់​ប៉ុនប៉ង​ធ្វើអត្តឃាត​

    ​អតីត​ភរិយា​របស់​កំពូល​តារា​ចម្រៀង​រ៉ែ​ប Eminem បាន​អះអាងថា រូបនាង​ធ្លាប់​មានបំណង​ធ្វើអត្តឃាត​ជាច្រើនលើក​នៅក្នុង​អំឡុង​ឆ្នាំ ២០១៥​កន្លងទៅ​។​

​    ​Kim Mathers វ័យ ៤១ ឆ្នាំ​ដែល​បាន​រៀប​អា​ពា​ពិពាហ៍​ជាមួយ​តារាចម្រៀង​រ៉ែ​ប​ដ៏​ល្បីល្បាញ​នេះ​ក្នុង​ឆ្នាំ ១៩៩១ មុនពេល​ដែល​នាង​លែងលះ​នៅក្នុង ២០០១ ហើយ​បាន​រៀបការ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ក្នុង​រយៈពេល​ខ្លី​ម្តងទៀត​ក្នុង​ឆ្នាំ ២០០៥​។ នាពេល​កន្លងមក​នោះ​នាង​បាន​ទទួលស្គាល់ថា នាង​ធ្លាប់មាន​ចេតនា​បើករថយន្ត​របស់​នាង​ទៅ​បំ​បុក​នឹង​បង្គោល​ភ្លើង បន្ទាប់ពី​ទទួលទាន​គ្រឿង​ស្រវឹង និង​លេបថ្នាំ​ដើម្បី​បញ្ចប់ជីវិត​របស់​នាង​។​

​    ​ដោយ​ផ្តល់​កិ​ត្ត​យស​ផ្តល់​បទសម្ភាសន៍​ទៅកាន់​វិទ្យុ Detroit នៅក្នុង​កម្មវិធី "Mojo in the Morning" Kim បាន​បកស្រាយ​ថា "​ខ្ញុំ​បាន​អង្គុយ​នៅឯ​ចុងបញ្ចប់​នៃ​ផ្លូវ​មួយ ជា​កន្លែង​ដែល​ខ្ញុំ​បានដឹងថា​គ្មាន​មនុស្ស​ម្នាក់​ឡើយ​នៅ​ទីនោះ ប៉ុន្តែ​ខ្ញុំ​នឹង​ទទួល​ការឈឺចាប់​។ ត្រឹមត្រូវ​ហើយ ខ្ញុំ​ស្រវឹង ខ្ញុំ​បាន​លេបថ្នាំ ហើយ​ខ្ញុំ​មាន​គោលបំណង​ជិះ​បំ​បុក​បង្គោល​ភ្លើង​មួយ​"​។​

​    ​Kim បាន​បង្ហើប​ថា​គោលបំណង​នៃ​ការប៉ុនប៉ង​ធ្វើអត្តឃាត​របស់​នាង​គឺ​បានកើត​ឡើង បន្ទាប់ពី​មានការ​អះអាង​មួយ​ថា​នាង​ឈ្នះក្តី​លែងលះ​ដោយសារតែ​តុលាការ​លម្អៀង​មករក​នាង​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់