adverise with khmeread 0

មហាសេដ្ឋី​លើក​ក្បួន​ឡាន​ទំនើប​មក​បង្អួត​នៅក្នុង​ទីក្រុង​ឡុង​ដ៍​

​    ​កំពូល​អ្នកមាន​បែប​ផ្លេ​យ​ប៊​យ​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​ចូល​ពិសា​អាហារ​ដូចគ្នា ខណៈ​រូបគេ​បានបង្ហាញ​មុខ​ក្នុង​ពិធី​បើក​សម្ភោ​ធ​ភោ​ជី​យ​ដ្ឋា​ន​ថ្មី​មួយ​ក្នុង​រថយន្ត​ស្រោប​ពណ៌​មាស​ម៉ាក Lamborghini Aventador តម្លៃ ៣៥០.០០០ ផោន​។

​    ​នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មហាសេដ្ឋី​ពាណិជ្ជករ Turki Bin Abdullah បានធ្វើ​ដំណើរ​នៅតាម​ដង​វិថី​មួយចំនួន​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ដោយបាន​បង្អួត​ក្បួន​រថយន្ត​ដ៏​ទំនើប​សរុប​តម្លៃ ១,៥​លាន​ផោន​ដែល​ធ្វើការ​នាំចូល​ដ៏​ពិសេស​របស់ខ្លួន​។ ក្បួន​រថយន្ត​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​បង្ហាញ​វត្តមាន​នៅឯ​ភោជនីយដ្ឋាន​លំដាប់​កំពូល និង​សណ្ឋាគារ​ប្រណិតៗ​ជា​ញឹកញាប់​។​

​    ​Abdullah ដែល​បាន​អះអាងថា​ខ្លួន​មាន​ជាប់​សាច់ឈាម​ជាមួយ​សែ​រាជវង្ស​អារ៉ាប់ បាន​បង្អួត​រថយន្ត​ដ៏​ប្រណិត​ជាច្រើន​គ្រឿង​របស់ខ្លួន​ដូចជា រថយន្ត​ម៉ាក Aventador តម្លៃ "៣៥០.000​ផោន​" ឡាន​កង់ ៦ Mercedes AMG តម្លៃ "៣៧០.000​ផោន​" ឡាន Rolls Phantom Coupe តម្លៃ "៣៥០.០០០​ផោន​" ឡាន Bentley Flying Spur តម្លៃ​"២២០.០០០​ផោន​" និង​ឡាន Lambo Huracan តម្លៃ "១៨០.០០០​ផោន​"​។ រាល់​បណ្តារ​ថ្ត​យន្ត​ទាំងអស់នេះ​ត្រូវបាន​ច្រលក់​ជាមួយនឹង​ទឹក​ថ្នាំ​ពណ៌​មាស​ទាំងស្រុង ដែល​វា​ត្រូវបាន​នាំចូល​មកពី​តំបន់​មជ្ឈិមបូព៌ា​៕​

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់