adverise with khmeread A0a4e590 14f6 4783 9915 014624a3dcac

ចោរ​ញី​ឈ្មោះ​លួច​អីវ៉ាន់​គេ​ត្រូវ​ម្ចាស់​តាម​ចាប់បាន ប្រគល់ឱ្យ​សមត្ថកិច្ច​(​មាន​វីដេអូ​)

      ភ្នំពេញ ៖ ចោរ​ប្រុស​ស្រី​វ័យក្មេង​២​នាក់​ខ​ណះ​ចូល​លួច​សម្ភារៈ​ក្នុង​បន្ទប់​ជួល​គេ​បាន​ហើយ អស់​ល​ក្ខ័​ណ៍​ត្រូវ​ម្ចាស់​គេ​តាម​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ​ខែឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​មុខ​រោងចក្រ​សាន់​ស្កា​យ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

      ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សែន គង់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើការ​ក្នុង​រោងចក្រ​សាន់​ស្កា​យ និង​មាន​ស្រុកកំណើត ភូម​ឬ​ស្សី​ជុំ ឃុំទ្រា ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ ទី​១-​ឈ្មោះ នា​ន វី​រះ ភេទ​ប្រុស​ អាយុ១៧​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ស្រុកកំណើត​ភូមិ​ត្រោក ឃុំ​ព្រះ​ពន្លា ​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង និង​ទី​២-​ឈ្មោះ ភោគ សូ​ដា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​រោងចក្រ​ទាំង​២​នាក់​ជា​គូរ​ដណ្តឹង​ហ្នឹង​គ្នា​ស្នាក់នៅ​ជាមួយគ្នា​ក្នុង​បន្ទប់​ជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ។​

      តាម​សម្តី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​និង​កូនស្រី​បានចេញ​ទៅធ្វើ​ការ​រោងចក្រ​ជាធម្មតា។ ពេល​ត្រឡប់មកវិញ​ក៏​ឃើញ​ស្បែកជើង​ប្លែក​មួយគូ​នៅមុខ​បន្ទប់​ជួល។ ពេលដែល​ចាក់សោ​ចូលក្នុង​បន្ទប់​ហើយ​ពិនិត្យ​ក្នុង​ទូ​ក៏​ស្រាប់តែ​បាត់​កងដៃ​ឈុត​ដែលមាន​១៣​កង តំលៃ​៣៥៥​ដុល្លារ​ និង​សម្លៀកបំពាក់​ថ្មីៗ​របស់​កូន​២​ទៅ​៣​កំ​ប្លេ​ទៀត។​

      ប្រភព​ដដែល​បន្តទៀត​ថា ក្រោយមក​នៅ​ល្ងាច ថ្ងៃ​ដដែល​គាត់​បានឃើញ​ជនសង្ស័យ​ពាក់​ខោអាវ​កូនស្រី​គាត់​ដែល​បាត់​កាលពីពេល​ថ្ងៃ កើតការ​សង្ស័យ​រូបគាត់​ក៏​ដើរ​តាម​ជនសង្ស័យ​រហូតដល់​ប​ន្ទ​ប់ ហើយក៏​សុំចូល​ឆែកឆេរ ក៏​ឃើញ​សំបុត្រ​ទិញ​លក់​កងដៃ​ និង​សម្លៀកបំពាក់​របស់​កូនស្រី​គាត់​ទាំងអស់។​

      តែបើ​តាម​សំដី​ជនសង្ស័យ​វិញ​បាន​និយាយថា កងដៃ និង​សម្លៀកបំពាក់​ទាំងអស់នេះ គឺ​ពូ​ដែល​នៅ​ស្រុក​ផ្ញើ​តាម​បុរស​ម្នាក់​មកឱ្យ​ទេ ហើយ​ពួកគេ ក៏​មិនបាន​ចូលទៅ​លួច​របស់​អ្នកណា​ទេ។​

      ក្រោយពេល​កើតហេតុ​ខាង​សម​តម​ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​។ បើ​រកឃើញថា​ជនសង្ស័យ​បាន​ចូល​លួច​របស់គេ​មែន សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ចូនទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់