adverise with khmeread Index4

រថយន្តដឹងដីខ្សាច់បើកបុករបាំងថ្មចែកទ្រូងផ្លូវទាំងថ្ងៃ

    ភ្នំពេញ ៖ រថយន្តដឹកខ្សាច់មួយគ្រឿងដែលអាជ្ញាធរខណ្ឌហាមឃាត់បើកពេលថ្ងៃ បានបើកជ្រុលបុលរបាំងថ្មបែងចែកទ្រូងផ្លូវ ទាំងកណ្តាលនាវេលាម៉ោង១េសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បណ្តាលឲ្យដាច់ និងបាក់របាំងថ្មអស់ជាច្រើនដុំ ប៉ុន្តែមិនបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់​រងគ្រោះថ្នាក់នោះទេ។

   ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តដឹកខ្សាច់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-1215 បានធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង តាមផ្លូវជាតិលេខ២ យ៉ាងលឿន។

    ស្រាប់តែដល់មុខផ្ទះសំណាក់ចាក់អង្រែក្រោម ក៏រេចង្កូតទៅបុករនាំងថ្ម បែងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ដាច់ពីគ្នាអស់ជាច្រើនដុំរាយប៉ាយពេញផ្លូវ។បន្ទាប់មកអ្នកបើកបររត់បាត់។

   ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍និងនាំរថយន្តបង្កទៅរក្សាទុកនៅខណ្ឌដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនបង់លុយផាកពិន័យ៕

adverise with khmeread

មតិយោបល់