adverise with khmeread 1

ធនាគារកណ្តាល​អឺរ៉ុប​ប្រកាស​ឈប់​បោះ​ក្រដាសប្រាក់ ៥០០ យ៉ូរ៉ូ

​    ​ការផលិត​ក្រដាសប្រាក់ ៥០០ យ៉ូ​រ៉ូ​កំពុងតែ​បញ្ឈប់​បណ្តើរៗ​ដោយសារ​មាន​ក្តីបារម្ភ​ថា វា​បាន​ក្លាយជា​ក្រដាសប្រាក់​ដ៏​ពេញនិយម​សម្រាប់​ជន​សង្គមងងឹត​និង​អ្នក​លាងលុយកខ្វក់​។​

​    ​ធនាគារកណ្តាល​អឺរ៉ុប ដែលជា​អាជ្ញាធរ​រូបិយវត្ថុ​សម្រាប់​ប្រទេស​ច​ចំនួន ១៩ ដែល​ប្រើប្រាស់​រូបិយវត្ថុ​ដូចគ្នា បានធ្វើការ​សម្រេចចិត្ត​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ពុធ​។​

​    ​ក្រដាសប្រាក់ ៥០០ យ៉ូរ៉ូ​ដែល​កំពុង​ចរាចរណ៍​បច្ចុប្បន្ន​នឹង​នៅតែ​ជា​ក្រដាសប្រាក់​ស្របច្បាប់​ដដែល ប៉ុន្តែ​លុយ ៥០០ យ៉ូរ៉ូថ្មី​នឹងមិន​ត្រូវបាន​បោះផ្សាយ​នៅ​ផ្សាយ​ហ៊ុន​ទៀត​ទេ​បន្ទាប់ពី​ផុត​ចុងឆ្នាំ ២០១៨​។​

​    ​ក្រដាសប្រាក់ ៥០០ យ៉ូ​រ៉ូ ដែលជា​ក្រដាសប្រាក់​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នៃ​រូបិយវត្ថុ​យ៉ូ​រ៉ូ មិនសូវ​ត្រូវ​បានឃើញ​ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ​ទេ ហើយ​ឈ្មួញ​មួយចំនួន​មិន​ចូលចិត្ត​លុយ​នេះ​ទេ​។ ហើយ​ហេតុផល​មួយទៀត បើ​យោងតាម Europol ក្រដាសប្រាក់ ៥០០ នេះ​ងាយស្រួល​ដឹកជញ្ជូន​ជាងគេ ព្រោះ​ប្រាក់ ១ លានយ៉ូរ៉ូ​មាន​ទម្ងន់​ត្រឹមតែ ២,២ គីឡូក្រាម​ប៉ុណ្ណោះ និង​សមល្មម​ក្នុងការ​ដាក់ចូល​ក្នុងកា​បូ​ប Laptop មួយ​៕​

ប្រភព៖ Bangkok Post

adverise with khmeread

មតិយោបល់