adverise with khmeread Iphone 6s plus home screen hero

របៀប​តេស្ដ​ទូរស័ព្ទដៃ iPhone មួយ​ទឹក ដើម្បី​កុំឱ្យ​ស្តាយក្រោយ​ពេល​ទិញ​មកដល់​ផ្ទះ​

    ​ការទិញ​ទូរស័ព្ទ​មួយ​ទឹក​រមែង​ជួប​បញ្ហា​ជៀស​មិន​រួច​។ បើសិនជា​អ្នកលក់​ផ្ដល់ឱ្យ​អ្នក​នូវ​ទូរស័ព្ទដៃ​មួយ​ទឹក​ល្អ នោះ​អ្នក​នឹងមិន​ខ្វល់ខ្វាយ​ពី​ការទិញ​ទូរស័ព្ទដៃ​ខុស​នោះទេ​។​

​    ​មាន​ចំណុច​សំខាន់​មួយចំនួន​អ្នក​គួរ​យល់ដឹង មុនពេល​អ្នកទិញ​ទូរស័ព្ទដៃ iPhone មួយ​ទឹក​។​

​    ​១. ពិនិត្យ​ប្រដាប់​ស្រូប​សំឡេង (Mic)
​    ​ចំពោះ​ទូរស័ព្ទដៃ​ស៊េរី iPhone 5 ឡើង​មាន​ប្រដាប់​ស្រូប​សំឡេង​ពីរ​។ មួយ​នៅ​បាត​ទូរស័ព្ទ និង​មួយទៀត​នៅជាប់​កាមេរ៉ា​។​

​    ​- ប្រដាប់​ស្រូប​សំឡេង​នៅ​បាត​ទូរស័ព្ទ​គឺជា​ប្រដាប់​ស្រូប​សំឡេង​នៅពេល​អ្នក​និយាយ​ទូរស័ព្ទ និង​ជា​ប្រដាប់​ស្រូប​សំឡេង​នៅពេល​អ្នក​ថត​វីដេអូ​ខាងក្រោយ​។ របៀប​តេស្ដ គឺ​យកទៅ​ថត​វីដេអូ រួច​សាក​លេង​វីដេអូ​នោះ​តើ​វា​ឮ​សំឡេង​ដែរឬទេ​។​

​    ​- ចំពោះ​ប្រដាប់​ស្រូប​នៅជាប់​កាមេរ៉ា​ក្រោយ​គឺជា​ប្រដាប់​ស្រូប​សំឡេង​នៅពេល​អ្នក​ថត​វីដេអូ​កាមេរ៉ា​ផ្នែក​ខាងមុខ​អេក្រង់​។ របៀប​តេ​ស្ដេះ គឺ​គ្រាន់តែ​យក​វា​ទៅ​ថត​វីដេអូ​ជាមួយនឹង​កាមេរ៉ា​ខាងមុខ ហើយ​សាក​លេង​វីដេអូ​នោះ​តើ​ឮ​ដែរឬទេ​។​

​    ​២. តើ​ទូរស័ព្ទ​នោះ​ធ្លា​ប់ដូរ​សំបក​ដែរឬទេ​
​    ​ដើម្បី​ឆែក​មើលថា​តើ​ទូរស័ព្ទដៃ​នោះ​ធ្លាប់​ដូរ​សំបក​ដែរឬទេ សូមអ្នក​មើលទៅ​លើ IMEI របស់​វា​ហើយ​ផ្ទៀងផ្ទាត់​ទៅនឹង IMEI ម៉ាស៊ីន​តើ​ដូចគ្នា​ដែរឬទេ​? បើសិនជា​មិន​ដូច​នោះ​ទូរស័ព្ទ​នោះ​មាន​ប្រវត្តិ​មិនល្អ​ហើយ​។​

​    ​៣. ពិនិត្យ​មើលថា​តើ​ថ្ម​វា​ល្អ​១០០​ភាគរយ​ដែរឬទេ​
​    ​ចំណុច​នេះ​អ្នក​ត្រូវ​ដោ​ន​ឡូត​កម្មវិធី​មួយ​ឈ្មោះថា Battery Life ។ ដើម្បី​មើល​ថ្ម​ថា​តើ​ល្អ​១០០​ភាគរយ​ឬទេ សូម​បើក​ដោ​ន​ឡូត​កម្មវិធី​នេះហើយ​ចុច​បើក​មើល បើសិនជា​វា​ចេញ​ពាក្យ Good គឺ​ល្អ​១០០​ភាគរយ តែ​ប្រសិនបើ​លោត​ពាក្យ Bad បានន័យថា​ថ្ម​នោះ​ខូច​ខ្លះៗ​ហើយ​។​

​    ​៤. ពិនិត្យ​មើលថា​តើ​ជាប់ iCloud ដែរឬទេ​
​    ​នេះ​ជា​រឿង​សំខាន់បំផុត​សម្រាប់​អ្នក​ប្រើ iPhone មុនពេល​ទិញ​ទូរស័ព្ទដៃ​មួយ​ទឹក​។ ប្រសិនបើ​ទូរស័ព្ទដៃ​អ្នក​ជាប់ iCloud នោះ​ចប់​ហើយ​។ ដើម្បី​ឆែក​មើលថា​តើ​ជាប់ iCloud ឬទេ សូម​ចូលទៅ​វេ​ប​សាយ https://www.icloud.com/activationlock/ បន្ទាប់មក​វាយ IMEI របស់​ទូរស័ព្ទ​អ្នក បើសិន​វា​ចេញ​ពាក្យ Locked បានន័យថា​ជាប់ iCloud ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់