Dani alves bibao

ស្វែងយល់​ពី​វិធីសាស្ត្រ​បិទ​របស់​កីឡាករ Dani Alves

    ​Dani Alves ៖ រឿង​ដែល​សំខាន់បំផុត​គឺជា​អរិ​យាប​ថ​របស់​អ្នក វា​គឺជា​គន្លឹះ​នៃ​ប្រព័ន្ធ​លេង​បាល់​ទាំងមូល​។ អ្វីដែល​ធ្វើឱ្យ​ក្រុម Barcelona ខុសពី​ក្រុម​ដទៃ​? វា​គឺជា​ទស្សនៈ​របស់​ពួកយើង អ្វី​ជា​ទស្សនៈ​របស់​ពួកយើង​? វា​គឺជា​អ្វីដែល​យើង​ឃើញ​ជាមួយនឹង​ភ្នែក​របស់​យើង ដោយ​ធ្វើ​យ៉ាងម៉េច​ឱ្យ​វា​ដូច​ទៅនឹង​អ្វីដែល​យើង​យល់ឃើញ​។​

​    ​ការលេង​លក្ខណៈ​គាបសង្កត់​គឺ​ពិតជា​ពិបាក​ក្នុង​ការទទួល​ជ័យជម្នះ​ណាស់ ប៉ុន្ដែ​នៅពេល​ក្រុម​គ្រប់គ្រង​ភាគរយ​បានល្អ នោះ​គ្មាន​ផ្លូវ​ល្អ​ដែលថា​មិន​ឈ្នះ​ការប្រកួត​នោះទេ​។​

​    ​អ្នក​ត្រូវតែ​មើលថា​តើ​បាល់​ទៅណា បន្ទាប់មក​ត្រូវមាន​ប្រតិកម្ម​ភ្លាមៗ​ដើម្បី​គាបសង្កត់​គូប្រកួត ឬក៏​រារាំង​ការប៉ះបាល់​របស់​ពួកគេ​។ នៅពេល​យើង​បាត់​បាល់ យើង​ចង់​ដណ្តើម​វា​មកវិញ​ភ្លាមៗ​។ វា​ជា​យុទ្ធសាស្ត្រ​ល្អ​និង​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​បើសិនជា​អ្នក​អាច​ទស្សន៍ទាយ​ថា​បាល់​នឹង​ទៅណា អ្វីៗ​នឹង​ល្អ​សម្រាប់​អ្នក​។ ពេលខ្លះ​អ្នកនឹង​ឃើញ​ជំហរ​របស់​គូប្រកួត​ឬក៏​ទីតាំង​របស់​ពួកគេ ថា​តើ​ពួកគេ​នឹង​ប៉ះបាល់​ទៅណា ឬក៏​សញ្ញា​ចាប់ផ្ដើម​របស់​ពួកគេ​។​

​    ​នៅពេល​អ្នកឃើញ​ចលនា​ទាំងនេះ អ្នក​ត្រូវ​ប្រុងប្រៀប​ខ្លួន​ស្កាត់​បាល់​ឱ្យ​ហើយ ឬ​សម្រុក​ចូលទៅ​ដណ្តើម​ភ្លាមៗ កុំឱ្យ​គូប្រកួត​ងាកខ្លួន​មើលគ្នា​ទាន់​។ បើសិន​អ្នក​ទាំងអស់គ្នា​មិន​គោរព​តាម​ទស្សនៈ​ទាំងនេះ​ទេ បន្ទាប់មក​ការប្រកួត​នឹង​កាន់តែ​ពិបាក​ក្នុងការ​ដោះស្រាយ​។​

​    ​អ្នក​ទាំងអស់គ្នា​ត្រូវមាន​វា​ក្នុង​ប្រព័ន្ធ​លេង​របស់​អ្នក និង​នៅពេល​វា​កើតឡើង អ្នក​អាច​បិទ​គូប្រកួត​របស់​យើង​គ្រប់កន្លែង​នៅលើ​ទីលាន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់