C7354e03 991a 4a62 873e a1bb2eeb2851

នារី​វៀតណាម​ម្នាក់​លោត​ចូល​ទឹកទន្លេ​សម្លាប់ខ្លួន​

     ភ្នំពេញ ៖ នារី​វៀតណាម​ម្នាក់​ត្រូវបាន​គេ​ឃើញ​ស្លាប់​អណ្តែត​ទឹកទន្លេ​សាប​ នាវេលា​ម៉ោង​៨ ​និង​៤០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ដើម​គ​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ ដែល​ពីដំបូង​ឡើយ​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ។​

     ប៉ូលិស​និយាយថា សា​សព​ឈ្មោះ ចឹ​ង ធី​ធូ​សឹង ភេទ​ស្រី អាយុ២៩​ឆ្នាំ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់អាវ​ខៀវ​ដៃ​ស ឆ្នូត​ព​ណ៌ក្រហម​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។ បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ។​

     លុះ​នៅ​រសៀល​ថ្ងៃ​ដដែល ម្តាយមីង​របស់​នារីរ​ង​គ្រោះ​បានមក​ទទួល​ក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​មូល​ហេ​តុ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ។​

     បើតាម​សាក្សី​បានបញ្ជាក់​ប្រាប់​ប៉ូលិស​ថា នា​យប់​ថ្ងៃទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ គេ​ឃើញ​នារី​រងគ្រោះ​បាន​ដើរ​លើ​ស្ពាន​ឆ្លង​ពី​លិចទៅ​កើត​ដល់​ចុងស្ពាន​ម្ខាង​ក៏​លោត​ចូល​ក្នង​ទឹកទន្លេ​តែម្តង ហើយ​បុរស​ម្នាក់​នោះបាន​ស្ទុះ​ទៅ​ចាប់ដៃ​ដែរ តែ​ចាប​មិនទាន់៕​

អ្នកនឹងចូលចិត្ត

មតិយោបល់