adverise with khmeread Grace1

Grace Chan បដិសេធថា នាងមិនបានកែសម្ផស្សទេ

          ថ្មី​ៗនេះ តារាស្រីកាណាដាដើមកំណើត​ហុងកុង Grace Chan និងតារាស្រី​ Sisley Choi បាន​ចូល​រួម​សន្និសីទ​កា​សែត​សម្រាប់​កម្មវិធីធ្វើ​ដំណើរ​ “A Starry Homecoming” របស់ទូរទស្សន៍ TVB ។

          សម្រាប់កម្មវិធីនេះ Grace Chan ត្រូវ​​ត្រឡប់​ទៅ​សាលារៀន​របស់នាង​នៅ​ទីក្រុង Vancouver ដើម្បីថតកម្មវិធីនេះ។ នាងបាន​និយាយថា គ្រូបង្រៀន​របស់​នាង​មាន​ការភ្ញាក់ផ្អើល​នៅ​ពេល​ដឹងថា នាង​បា​ន​ចូល​ប្រឡូក​ក្នុងវិស័យ​សិល្បៈ។

          Grace បាន​និយាយថា “ខ្ញុំ​មាន​ភាព​ស្ងាត់ស្ងៀម​ណាស់ពីមុន។ គ្រូបង្រៀន​របស់​ខ្ញុំ​ចំណាំ​ខ្ញុំមិន​បាន​ទេ ប៉ុន្តែ​ពួកគាត់ចំណាំ​ប្អូនប្រុស​របស់​ខ្ញុំ”។ បើមើលរូប​ភាព​​ក្នុង​សៀវភៅតាមដានការសិក្សារបស់នាង​ Grace Chan ពេលនោះមាន​ធ្មេញ​​​ច្រពើស​។

          Grace Chan ញញឹម​ហើយ​និយាយថា​​ “អ្នក​ខ្លះ​និយាយថា ខ្ញុំ​កែសម្ផស្ស​ ប៉ុន្តែ​ឥឡូវនេះ ពួកគេអាច​មើលឃើញថា គ្មាន​អ្វីប្រែប្រួល​ច្រើន​នោះទេ។ វាបង្ហា​ញ​យ៉ាងច្បាស់ថា ខ្ញុំអត់បាន​កែសម្ផស្សអ្វីទេ។ ខ្ញុំមិនទាំង​ពាក់​ឧបករណ៍​តម្រង់​ធ្មេញ​ផងទេនៅពេលនោះ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់