adverise with khmeread  86862895 69576561

ទោះ​មាន​ការតវ៉ា​ពេញទី​ក្រុង​, តុលាការក្រុង​ដេលី​នៅតែ​ដោះលែង​ជន​ចាប់រំលោភ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​

​ទណ្ឌិត​វ័យក្មេង​បំផុត​ក្នុងករណី​រំលោភ​បូក​នៅ​ទីក្រុង​ដេលី​កាលពី​ឆ្នាំ ២០១២ ត្រូវបាន​ដោះលែង​ចេញពី​មណ្ឌល​កែប្រែ​ហើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ នេះ​បើតាម​សម្តី​របស់​មេធាវី​ចុងចោទ​។ 

​ការតវ៉ា​តាម​ដងផ្លូវ​មិនអាច​រារាំង​ការដោះលែង​នេះ​បានទេ​។ ហើយ​ឪពុកម្តាយ​របស់​ជនរ​ង​គ្រោះ​ក៏​ថែមទាំង​បាន​ស្ថិតក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នោះ​ផងដែរ​។ 

​ជន​ចាប់រំលោភ ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​រូបគេ​ជា​អនីតិជន​នៅ​គ្រា​ដែល​ប្រព្រឹត្ត​បទល្មើស ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​នៅក្នុង​មណ្ឌល​កែប្រែ​មួយ​កាលពី​ខែសីហា ឆ្នាំ​២០១៣​។ 

​អំពើ​រំលោភ​សេព​សន្ធ​វៈ និង​ការស្លាប់​របស់​ជនរងគ្រោះ​នៅពេល​បន្ទាប់មក​នោះ បាន​បង្ក​ឲ្យ​មាន​កំហឹង​ទូទាំង​សកលលោក​។ ទោះបី​ទណ្ឌិត​ឥឡូវ​ធំ​ពេញវ័យ​ក៏ដោយ ក៏ប៉ុន្តែ​រូបគេ​ត្រូវបាន​កាត់ទោស​ក្នុងនាម​ជា​អនីតិជន ហើយ​ក៏បាន​ជាប់ពន្ធនាគា​រ​គ្រប់​រយៈពេល ៣ ឆ្នាំ​ហើយ​ដែរ​។ 

​រូបគេ​ឥឡូវ​ត្រូវបាន​ប្រគល់​ឲ្យ​អង្គការ​សប្បុរសធម៌ ជាទី​ដែល​ជន​រូបនេះ​នឹងត្រូវ​នៅ​បន្តទៀត ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​។ ដោយឡែក​ទណ្ឌិត​ពេញវ័យ​ចំនួន ៤ នាក់​ក្នុងករណី​រំលោភ​បូក​នេះ​បាន​កំពុង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការកាត់ទោស​ប្រហារជីវិត​។ ចំណែក​ទណ្ឌិត​ទី ៥ បាន​ស្លាប់​នៅក្នុង​គុក​បាត់ទៅហើយ​៕ 

 

adverise with khmeread
ប្រភព៖ ​ប៊ី​ប៊ី​ស៊ី​

មតិយោបល់