adverise with khmeread Julie

Julie Tan សម្រាករយៈពេល៦ខែ ដើម្បីបន្តការសិក្សានៅសាលាសម្តែង

          បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​យ៉ាងធំធេងក្នុង​កម្មវិធីប្រគល់​ពាន​រង្វាន់​សម្រាប់​តារាឆ្នើម Star Awards តារាស្រីសិង្ហបុរី Julie Tan បាន​ធ្វើដំណើ​រទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​សិក្សាបន្ថែម​នូវជំនា​ញ​សម្តែង​របស់ខ្លួន។

 

          បន្ទាប់ពីទទួល​បាន​ពាន​តួរងស្រីឆ្នើម Best Supporting Actress តារាស្រី Julie នឹងចំណាយពេល​បួន​ខែសិក្សា​នៅ​សាលាសម្តែង​ក្នុង​ទីក្រុង​ញូវយ៉ក ។

 

          Tan វ័យ២៣​ឆ្នាំ នឹងយក​ពេល​សម្រាក​៦ខែពី​ការងារ​សម្តែង​ បន្ទាប់ពី​ទទួល​បាន​ពាន​ជាបន្ត​បន្ទាប់ រួមទាំងពាន Rocket Award និងពាន​តារាស្រីឆ្នើម​ទាំង១០ “ Top 10 Most Popular Female Artiste Award”​ ។

          Tan បាន​និយាយថា នាង​បាន​សម្រេចចិត្ត​ជិត១​ឆ្នាំមកហើយ បន្ទាប់ពីនាង​មាន​អារម្មណ៍​ថា នាង​គួរចាក​ចេញពី​ទីកន្លែង​ដ៏សុខស្រួល​មួយនេះ ហើយ​ជំរុញ​ខ្លួន​​ឯង​ឲ្យ​ឈាន​មួយកម្រិតទៀត។

          នាងបាន​និយាយថា “​ខ្ញុំ​ត្រូវ​បាន​ការពារយ៉ាងល្អដោយ​ក្រុមហ៊ុន Mediacorp ក្នុងរយៈ​ពេល​ប្រាំពីរឆ្នាំចុងក្រោយនេះ ដោយរីកចម្រើន​ក្នុង​បរិយា​កាស​ដ៏សុខស្រួល​និង​សុវត្ថិភាពបំផុត...ប៉ុន្តែ​នៅពេល​យើង​លូតលាស់ក្នុង​បរិយា​កាសដ៏សុខសាន្ត​ពេក​ ដូច្នេះ វានឹងគ្មានការរីកចម្រើ​នច្រើន​​នោះទេ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់