adverise with khmeread 578ec12e f791 4eb5 9392 472713153da9

ព្រះសង្ឃ​មួយអង្គ​ចងក​ធ្វើអត្តឃាត​ព្រះកាយ​ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​

    បន្ទាយមានជ័យ ៖ ព្រះ​តេជគុណ​មួយអង្គ​ដែលមាន​ជម្ងឺ​ប្រចាំកាយ ព្យាបាល​មិនជា បានសម្រេច​ព្រះទ័យ​ចងក​សម្លាប់​ព្រះកាយ នៅក្នុង​វត្ត​ត្របែក ស្ថិតក្នុង​ភូមិ​គោក​ធំ ឃុំ​​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦​នេះ។​

    លោក​​ ណាំ សាត នាយប៉ូលិស​ប៉ុស្តិ៍​បុ​ស្បូវ បានឱ្យដឹងថា ព្រះសង្ឃ​ធ្វើអត្តឃាត​នាម ​ឈី​ន ខុប ព្រះជន្ម​២៦​វស្សា គង់នៅ​វត្ត​ត្របែក មុន​បួស​មាន​ទីលំនៅ​ភូមិ​គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។​

    លោក​បន្តថា ព្រះអង្គ​បានធ្វើ​អត្តឃាត​ដោយ​ចងក​នឹង​ខ្សែ​គោ​ទៅនឹង​ដើម​អំពិល​ខាងជើង​ព្រះ​វិ​ហារ ចម្ងាយ​៥០​ម៉ែត្រ ដោយ​មូលហេតុ​មាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា។ ព្រះ​អង្គ​ក៏បាន​បន្សល់​លិខិត​មួយច្បាប់​សរសេរថា "​សូម​លា​អ្នកមានគុណ​ហើយ ពីព្រោះ​កូន​ពិបាក​ក្នង​ខ្លួន​ពេក"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់