adverise with khmeread Gop 2016 trump prus %287%29 0

ក្រុម Rolling Stones ប្រាប់ឲ្យ​លោក Donald Trump ឈប់ប្រើ​​បទ​ចម្រៀងរបស់ខ្លួន​

          ក្រុម​ចម្រៀង Rolling Stones គឺជា​ក្រុម​ចម្រៀង​ថ្មីបំផុត​ដែលបាន​ស្នើ​ទៅ​លោក Donald Trump បេក្ខភាព​ប្រធានអាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ ឲ្យ​ឈប់​យក​បទចម្រៀង​របស់ខ្លួន​មក​ប្រើ​ក្នុងពេល​ឃោសនា។

          តារា​ចម្រៀងរ៉ុក​ទាំងនេះបាន​ឲ្យ​ដឹងតាមរយៈ​សេចក្តីថ្លែង​ការណ៍​មួយ​ថា “​ក្រុម​ចម្រៀង Rolling Stones មិនដែលបាន​ផ្តល់ការអនុញ្ញាត​ឲ្យ​លោក Trump ប្រើ​បទចម្រៀងរបស់ខ្លួន​ក្នុងការឃោសនា​ទេ ហើយ​បាន​ស្នើ​ឲ្យ​បញ្ឈប់ករណីនេះ​ជា​បន្ទាន់”។

          លោក Trump បាន​ប្រើប្រាស់បទចម្រៀងល្បីៗ​របស់ក្រុមចម្រៀង Rolling Stones ដូចជា​បទ “You Can`t Always Get What You Want” និងបទ “Start Me Up” ដើម្បីធ្វើឲ្យ​​អ្នក​គាំទ្រ​ចាប់អារម្មណ៍ អំឡុងពេល​ឃោសនា។

          ក្រុម​ចម្រៀង Rolling Stones បាន​ចូល​រួម​ជាមួយ​តារា​ចម្រៀងជា​ច្រើន​ទៀត​ ដែលបាន​សម្តែង​ការមិនសប្បាយ​ចិត្ត​​ចំពោះ​លោក Trump ដែលបាន​ប្រើប្រាស់បទ​ចម្រៀង​របស់ខ្លួន​ ក្នុងកម្មវិធីជួបជាមួយអ្នកគាំទ្រ ដែល​ប្រែជា​រអាក់រអួល​ជាបន្ត​បន្ទាប់​ដោយ​សារអំពើ​ហិង្សា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់