adverise with khmeread 1

កីឡាករ​អន្តរជាតិ​កា​មេ​រូ​ន Patrick Ekeng របស់​ក្លឹប Dinamo Bucharest ស្លាប់​បន្ទាប់ពី​ដួល​លើ​ទីលាន

​    ​កីឡាករ​ខ្សែបម្រើ​របស់​ក្រុម Dinamo Bucharest សញ្ជាតិ​កា​មេ​រូ​ន Patrick Ekeng បាន​បាត់​បង់ជីវិត​នៅពេល​គាត់​បានទទួល​ការសង្គ្រោះ​បន្ទាន់​នៅឯ​មន្ទីរពេទ្យ បន្ទាប់ពី​កីឡាករ​រូប​បាន​ដួល​នៅលើ​ទីលាន​អំឡុង​ការប្រកួត​បាល់ទាត់​ក្នុង​លី​ករ​បស់​ប្រទេស​រ៉ូ​មា​នី​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​    ​Cristian Pandrea ដែលជា​អ្នកនាំពាក្យ​ផ្ទាល់​ពី​មន្ទីរពេទ្យ Floreasca បានបញ្ជាក់​ឱ្យដឹងថា ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ដើម្បី​សង្គ្រោះ​ជីវិត​ខ្សែបម្រើ​វ័យ ២៦ ឆ្នាំ​រូបនេះ ប៉ុន្តែ​បរាជ័យ​។ មូលហេតុ​នៃ​ការស្លាប់​នេះ​មិនទាន់​កំណត់​បាន​នៅឡើយ​នោះទេ​។​

​    ​ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​អំឡុង​ពេលដែល​ក្រុម Dinamo បាន​នាំមុខ ៣-២ ទៅលើ Viitorul Constanta នៅក្នុង​ទឹកដី​របស់ខ្លួន នៅពេលដែល​ខ្សែបម្រើ​កីឡាករ Ekeng បាន​ដួល​ទាំង​ចំហ​របស់ខ្លួន​ទៅ​លើដី​នៅក្នុង​នាទី​ទី ៦៩ គឺ​ប្រាំពីរ​នាទី​បន្ទាប់ពី​គាត់​បាន​រត់​ចូលទៅក្នុង​ទីលាន​ក្នុងនាម​ជា​កីឡាករ​បម្រុង​។​

​    ​ទោះជា​យ៉ាង​ក្តី ការប្រកួត​មួយ​នេះ​នៅតែ​បាន​បន្ត​រហូតដល់​បញ្ច​ប់​ការប្រកួត​នៅក្នុង​លទ្ធផល ៣-៣៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់