adverise with khmeread Amir khan 1

តើ Amir Khan អាច​បំបាក់​ជើង​ខ្លាំង Canelo Alvarez បាន​ឬទេ​?

​    ​កីឡាករ​អង់គ្លេស Amir Khan និង​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez បាន​ថ្លឹង​ទម្ងន់​រួចរាល់​ហើយ​គឺ​១៥៥​ផោន (​ប្រហែល​៧០​គីឡូក្រាម​) ដែល​កំណត់​សម្រាប់​ការប្រកួត​ព្រឹក​ថ្ងៃអាទិត្យ (​ម៉ោង​នៅ​អាស៊ី​) ។

​    ​Khan បាន​ថ្លឹង​ទម្ងន់​មុនគេ​ក្នុងឋានៈ​ជា​អ្នក​ឡើង​ដណ្តើម​ខ្សែក្រវាត់​និង​មាន​ទម្ងន់​១៥៥​ផោន សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBC middleweight របស់​កីឡាករ Canelo នៅ​សង្វៀន T-Mobile Arena​។​

​    ​ចំណែក​កីឡាករ Canelo បាន​ឡើងលើ​ជញ្ជីង​ថ្លឹង​ទម្ងន់​ពេល​បន្ទាប់ អមដោយ​សម្រែក​អបអរ​ពី​អ្នកគាំទ្រ​របស់ខ្លួន ហើយ​មាន​ទម្ងន់​ដូចគ្នា​ត្រឹម​។​

​    ​Khan និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ប្រិយមិត្ត​ទាំងអស់​មកពី​អង់គ្លេស​”​។​

​    ​Khan បន្តថា “​វា​ជាការ​ប្រកួត​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​។ លោក Andre Ward និង លោក Berto បង្វឹក​ខ្ញុំ​បានល្អ​ណាស់​ក្នុង​ជំរំ​។ ខ្ញុំ​ដឹងថា ខ្ញុំ​នឹងត្រូវ​ប្រកួត​ជាមួយ​ជើង​ខ្លាំង ប៉ុន្តែ​គ្រូបង្វឹក​របស់ខ្ញុំ Virgil Hunter បាន​ជំរុញ​ខ្ញុំ​ក្នុងទិសដៅ​ត្រូវ​មួយ​។ ខ្ញុំ​មាន​ជំនឿ​១០០​ភាគរយ​ថា ខ្ញុំ​អាច​ឈ្នះ​ការប្រកួត​នេះ​។ គ្រប់ការ​ប្រកួត​គឺ​ពិតជា​ពិបាក​។ ខ្ញុំ​ចង់​បង្ហាញថា ខ្ញុំ​អាច​ឈរ​នៅ​លំដាប់​កំពូល​។ វា​ដល់ពេល​សម្រាប់​ខ្ញុំ​ហើយ​នៅពេលនេះ​”​។​

​    ​ចំណែក Canelo បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដែល​បាន​ថ្លឹង​ទម្ងន់​។ ខ្ញុំ​រីករាយ​ចំពោះ​គ្រប់គ្នា​ដែលមាន​វត្តមាន​នៅទីនេះ និង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ថ្ងៃស្អែក​”​។​

​    ​Canelo បាន​បន្តថា “​ខ្ញុំ​ដឹងថា ខ្ញុំ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រហ័ស​ស​ហួន ម្នាក់​ដែល​ផ្លាស់​ទី​ច្រើន ហើយ​មាន​បទពិសោធ​ច្រើន​។ ប៉ុន្តែ​ខ្ញុំ​ក៏មាន​បទពិសោធ​ច្រើន​ដែរ ហើយ​ខ្ញុំ​ជឿជាក់ថា ខ្ញុំ​អាច​ឈ្នះ​ការប្រកួត​នេះ​”​។​

​    ​កម្មវិធី​ថ្លឹង​ទម្ងន់​កណ្តាលវាល​នេះ​ធ្វើឡើង​នៅ​ពីមុខ​សង្វៀន T-Mobile Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស សហរដ្ឋអាមេរិក​និង​ចំពោះមុខ​អ្នកគាំទ្រ​១.០០០​នាក់​។ ស្ថិតិ​ប្រកួត​របស់ Amir Khan គឺ​វាយ​៣៤​លើក ឈ្នះ​៣១​លើក ចាញ់​៣​លើក ហើយ​ក្នុងនោះ​វាយ​គូប្រកួត​ឲ្យ​សន្លប់​១៩​លើក ចំណែក Canelo Alvarez វាយ​៤៨​លើក ឈ្នះ​៤៦​លើក ស្មើ​១​លើក ចាញ់​១​លើក ហើយ​ក្នុងនោះ វាយ​គូ​ប្រ​គួ​ត​ឲ្យ​សន្លប់​៣២៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់