adverise with khmeread C1 962933 620x413

អាកាសធាតុ​ក្តៅ​ខ្លាំង​ក្នុងពេល ២ ខែ​មកនេះ​សម្លាប់​មនុស្ស ៣៤ នាក់​នៅ​ថៃ​

​    ​ការកើនឡើង​សីតុណ្ហភាព​បាន​បណ្តាលឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​ចំហាយ​ក្ដៅ​កើន​ដល់ ៣៤ នាក់​នៅ​ប្រទេស​ថៃ​ត្រឹម​រយៈពេល​ពីរ​ខែ​មកនេះ​។​

​    ​ក្រសួង​សុខភាព​សាធារណៈ​បាន​កំពុង​បន្ត​មើល​លក្ខខណ្ឌ​នៃ​ការឡើង​សី​តុ​ណ្ហា​ភាព ដែល​នឹង​បន្ត​ដល់​ខែឧសភា បើទោះជា​នាយកដ្ឋាន​ឧតុនិយម​នៅតែ​រំពឹងថា​រដូវភ្លៀង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ១៥ ខែឧសភា​នេះ​ក៏ដោយ​។​

​    ​បណ្ឌិត​លោក Sophon Mekthon លេខាធិការ​អចិ​ន្តៃ​យ៍រ​បស់​ក្រសួង បានផ្ដល់​ដំបូន្មាន​ឱ្យ​ចៀសវាង​ចេញ​ក្រៅ ឬក៏​ធ្វើ​លំ​ហាត់​ក្នុង​ចំហាយ​ក្ដៅ​រយៈពេល​យូរ បង្ការ​ពី​ការ​អស់កម្លាំង​ដោយសារ​ចំហាយ​ក្ដៅ​។​

​    ​គាត់​បន្ថែមទៀតថា ប្រសិនបើ​ចង់​ហាត់ប្រាណ​នៅ​ខាងក្រៅ គួរតែ​ផឹកទឹក​មួយ​លីត្រ​រៀងរាល់​ម៉ោង បើសិន​មិន​ចង់​មាន​អារម្មណ៍​ស្រេក និង​ដើម្បី​បញ្ជៀ​ស​ពី​ការបាត់បង​ជាតិ​ទឹក​។​

​    ​ផលប៉ះពាល់​នៃ​បាតុភូត​កម្តៅ El Nino បាន​ចូលរួមចំណែក​ធ្វើឱ្យ​អាកាសធាតុ​ក្ដៅ​ខុសពី​ធម្មតា​នៅ​ប្រទេស​ថៃ​និង​ប្រទេស​ដទៃទៀត​។ ការ​ព្យាករ​ឥឡូវ​លើកឡើងថា បាតុភូត​ថ្មី La Nina ដែល​មកពី​ក្រោយ El Nino នឹង​នាំ​ទឹកភ្លៀង​ច្រើន​ខុសធម្មតា​មកលើ​អាស៊ី​។​

​    ​គាត់​បន្តទៀតថា ការិយាល័យ​អាកាសធាតុ​បាន​ព្រមាន​ថា នឹងមាន​អាកាស​ក្ដៅ​ខ្លាំង​ចាប់ពី​ថ្ងៃ​សៅរ៍​រហូតដល់​ថ្ងៃ​ចន្ទ​ក្នុង​តំបន់​ភាគ​ខាងជើង ភាគ​ឦសាន ភាគ​ខាងកើត និង​កណ្ដាល​។ សីតុណ្ហភាព​អាច​ឡើងដល់ ៤២ អង្សា​ក្នុង​តំបន់​ខ្លះ មុនពេល​ព្យុះ​កម្ដៅ​និង​ខ្យល់​ខ្លាំង​មកដល់​ពីថ្ងៃ អង្គារ​ទៅដល់​ថ្ងៃ​សុក្រ​ក្នុង​ផ្នែក​មួយចំនួន​នៃ​ប្រទេស​ថៃ​៕

ប្រភព៖ បាងកកបុស្ដិ៍

adverise with khmeread

មតិយោបល់