adverise with khmeread C2554965 97f3 466a 9b71 f0f231fa67cb

កម្មករ​៤​នាក់​ធ្លាក់​ពីលើ​អាគារ​សំណង់​មន្ទីរពេទ្យបង្អែក​ក្រុង​របួស​

      ភ្នំពេញ ៖ កម្មករសំណង់​ចំនួន​៤​នាក់​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ការដ្ឋាន​មន្ទីរពេទ្យបង្អែក​​រាជធានី​ភ្នំពេញ​បាន​រងគ្រោះ​ថ្នាក់ការងារ​រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ក្បែរ​កន្លែងកើតហេតុ​ភ្លាមៗ តែ​ទាំង​អាជ្ញាធរ និង​អ្នក​គ្រប់​គ្រង់​មន្ទីរពេទ្យ ក៏​ដូចជា​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​មាន​ចេតនា​បិទបាំង​រឿងនេះ​។ 

      គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​ព្រឹក​ថ្ងៃទី​៧​ ខែឧសភា ​ឆ្នាំ​២០១៦​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

      សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុន​កើតហេតុ​គេ​បានឃើញ​កម្មករសំណង់​ទាំងនោះ​បាន​ឡើង​ទៅជា​ន់ទី​បី​ជាន់​លើ​កដែក​ដែល​ដាក់​សម្រាប់​ជាន់​ដើម្បី​បូក​ស៊ីម៉ង់ត៍​ហើយ​ស្រាប់តែ​របូត​ដែក​ដែល​ជាន់​នោះ​ ទាំង​ដែក​ ទាំង​មនុ​ស្សមក​តែម្តង​។​

      សាក្សី​បន្តទៀតថា​នៅក្នុង​ហេតុការណ៍​នោះ​កម្មករ​ម្នាក់​បាន​ធ្លាក់​ចេញ​ខាងក្រៅ​បរិវេន​ការ​រដ្ឋា​ន​ព្រមទាំង​ដែក​រងរបួស​ធ្ងន់ ម្នាក់ទៀត​ធ្លា​ក់នៅ​ខាងក្នុង​របង​ការដ្ឋាន​របួសធ្ងន់ ម្នាក់ទៀត​ជាប់ជើង​នឹង​អ​ន្ទា​របួសស្រាល​និង​ម្នាក់​របួសស្រាល​ដែរ​។​

      ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ការដ្ឋាន​សំណង់​នៃ​អគារ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​បាន​សម្តែង​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​ខាងលើនេះ​គ្មាន​ទំនួល​ខុសត្រូវ ​និង​រៀបចំ​បច្ចេកទេស​ដើម្បី​សុវត្ថិភាព​បុគ្គលិក​និង​អ្នករស់នៅ​ក្បែរ​ខាង​នោះទេ ជាពិសេស​អាជ្ញាធរ​ដែន​ដី​ធ្វើ​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​អ្វី​ទាំងអស់ អំពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ការ​សំណង់​នោះ​។

      ពួកគាត់​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ការដ្ឋាន​សំណង់​ធ្លាក់​របស់របរ​ដូចជា​ដែក ថ្ម ដុំ​ឈើ ធ្លាក់​មកលើ​ផ្ទះ​ពួកគាត់​ជា​រៀងរាល់ថ្ងៃ​។ 

      ពាក់ព័ន្ធ​ករណី​ខាងលើនេះ អាជ្ញាធរ​ដែនដី អ្នក​គ្រប់​គ្រង់​មន្ទីរពេទ្យ ក៏ដូចជា​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​ហាក់បីដូច​ជាមាន​ចេតនា​បិទបាំង​នូវ​រឿងហេតុ​ទាំងនេះ​។​

      លោកស្រី កែវ សកល ចៅសង្កាត់​វាលវង់ មិនបាន​អត្ថាធិប្បាយ​អ្វី​ច្រើន​ដោយ​គ្រាន់តែ​សួរនាំ​ពាក់ព័ន្ធ​ករណី​ខាងលើ​ឆ្លើយ​មួយ​ម៉ាត់​យ៉ាងខ្លី​ថា​(​ជាប់រវល់​)។​

      ចំណែក​លោកនាយ​ប៉ុស្តិ៍ វាលវង់​ទូរស័ព្ទ​មិន​លើក​។ ចំណែក​លោក ​គៀង ល​ក្ខ័ អភិបាល​រងខណ្ឌ​៧​មករា ទទួលបន្ទុក​សំណង់​នគររូបនីយ៍កម្ម​ទូរស័ព្ទ​ចូល​មិន​លើក។ ដោយឡែក​លោក លីម សុភា អភិបាលខណ្ឌ​៧​មករា​ទូរស័ព្ទ​ត្រូវបាន​បិទ នា​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់