adverise with khmeread 847bc025 64ea 4094 9cd1 fcf99d42340c

បង្ក្រាប​ទីតាំង​ជល់​មាន់ ចាប់បាន​ខ្យល់ អ្នកលេង​រត់​អស់​

    ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ូលិស​ផ្នែក​យុ​ត្តិ​ធ​ម៍ ខណ្ឌ​ច្បារអំពៅ បាន​ចុះបង្ក្រាប​ជាក់ស្តែង ទីតាំង​ជល់​មាន់​ខុសច្បាប់​នៅ​ចំណុច​ក្នុងព្រៃ​ចម្ការ​ស្វាយ ភូមិ​មិត្តភាព​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៧​ឧសភា​ឆ្នាំ​២០១៦​ចាប់​បានតែ​សម្ភារៈ ចំណែក​អ្នកលេង​រត់​អស់។​

    ប៉ូលិស​និយាយថា ប្រតិ​បត​តិ​រ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​មាន :​កៅអី​ជ​រ័​អង្គុយ​មើល​មាន់​ជល់​២២ ,​ជញ្ជីង​ថ្លឹង​មាន់​ជល់​០១​គ្រឿង ,​កន្ត្រក​សម្រាប់​ដាក់​មាន់​ជល់​០១ ,​សំណាញ់​រុំ​សង្វៀន​ជល់​មាន់​ប្រវែង​១៥​ម៉ែត និង​ស្កុ​ត​សំរាប់​រុំ​ខ្នាយ​មាន់​ជល់​មួយចំនួន។​

    ចំណែក​មនុស្ស​អ្នក​ជល់​មាន់បាន​រត់គេចខ្លួន​បាត់​អស់ នៅពេល​សមត្ថកិច្ច​យើង​ចុះទៅ​ដល់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់