adverise with khmeread 38a4f879 9e60 444d b38d d3e66347fe0a

ភ្លើង​ឆេះ​រោង​បណ្តុះ​ផ្សិត​គិត​ទឹកប្រាក់​អស់​មួយ​ម៉ឺន​ប្រាំបី​ពាន់​ដុល្លារ​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​អគ្គីភ័យ​កើតឡើង​នៅ​ថ្ងៃទី ០៧​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​​ម៉ោង៩​ព្រឹក​នៅ​រោង​បណ្តុះ​ផ្សិតនៅ​ចំណុច ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត កណ្តាល​គិត​ទឹកប្រាក់​អស់​១​ម៉ឺន​៨​ពាន់​ដុល្លារ​។​

    ប៉ូលិស​និយាយថា ម្ចាស់​រោង​រោង​បណ្តុះ​ផ្សិត​ឈ្មោះ សូ ភិរម្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំកើតហេតុ​ខាងលើ​មុខរបរ​បណ្តុះ​ផ្សិត​លក់​។ ​ករណីនេះ​បណ្តាលអោយ​ខូចខាត​រោង បណ្តុះ​ផ្សិត ចំនួន០៥ខ្នង ដំបូល​ប្រក់​ស្បូវ មាន​ទំហំ​៤​ម៉ែត្រ​គុណ​៩​ម៉ែត្រ​ក្នុង​០១​ខ្នង​និង​ខូចខាត ផ្សិត​អស់៦០រង គិត​ជា​ទឹកប្រាក់ ទាំង​រោង​អស់​ចំនួន​១,៨០០០$​។​

    ប៉ូលិស​បន្តថា ប្រតិបត្តិការ​នេះ​ប៉ូលិស​បាញ់​ទឹក​អស់​០២​រថយន្ត​កម្លាំង​សរុប​២៥​នាក់​។​ ​បើតាម​ការសន្និដ្ឋាន​ការ ឆេះ​នេះ បណ្តាលមកពី ផ្កាភ្លើង ឆេះ​ចេញពី​ឡ​ដុត​យក​ចំហាយ​ទឹក​ដើម្បី​អប់​មេ​ផ្សិត​ដែល​នៅជាប់​រោង​ផ្សិត​។ អគ្គីភ័យ​នេះ​រលត់ នៅវេលា​ម៉ោង​១០​ថ្ងៃ​ដដែល​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់