D35b2814 4e44 4635 a349 298a3054cd7f

បាត់​ប្រពន្ធ​អុំ​ទូក​ដើររក​លង់ទឹក​បែរ​ត្រី​ស្លាប់

     កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​បាន​លង់ទឹក​បែរ​ត្រី​ស្លាប់​កាលពី​ថ្ងៃទី ៧​ឧសភា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១២ និង​១៥​នាទី នៅ​ចំណុច​លើ​បែរ​ ​ក្នុងភូមិ​ព្រែកក្ដី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ កៅ យ៉ាំ​ង​តាំ ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជនជាតិ​យួន​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។​

     ប៉ូលិស​ន្ត​ថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​០២ រំលង​អា​ធ្រា​ត្រ ជនរងគ្រោះ​បាន​ភ្ញាក់​ពី​ដំ​ណែ​ក​រួចហើយ​បាន​បាត់​ប្រពន្ធ​មិន​នៅផ្ទះ​មិនដឹង​ទៅណា​ទេ​ហើយ​អុំ​ទុក​ដើររក។ ពេលនោះ​ឪពុកម្តាយ​និង​បងប្អូន​បាន​ជិះទូក​ដើររក​មិនឃើញ​រួចហើយ​គាត់​មក​ប្រាប់​ប៉ូលិស​ប៉ុ​ស្តិ៍​ជួយ​ផ្សព្វផ្សាយ​រក​ជួបប្រទះ​កូន​គាត់។​

     លុះដល់​ថ្ងៃទី​០៧​ ខែឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង១២ និង១៥​នាទី គាត់​បាន​ប្រទះឃើញ​សព​កូន​អណ្ដែត​ទឹកតែ​ម្ដង​ចម្ងាយ​ពី​បែរ​របស់គាត់​ប្រហែល​៣០០​ម៉ែត្រ​ជាប់​ច្រាំងទន្លេ។​

     ក្រោយពី​បានទទួល​ព័​ត៏​មាន​ភ្លាម​កម្លាំង​ជំនាញ​ និង​ប៉ុ​ស្តិ៍​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​យ៉ាងច្បាស់​លាស់​ដោយ​មានការ​ចូលរួម​ពី​លោក​ក្រុមប្រឹក្សាឃុំ ​លោក​មេភូមិ គ្រូពេទ្យ​ ​លោកនាយ​ប៉ុ​ស្តិ៍ចូលរួម​ ក្រោយពី​ការពិនិត្យ​រួចរាល់​ហើយ​ជំនាញ​សន្និដ្ឋានថា​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។ ​សូមបញ្ជាក់ថា កន្លងមក​ជនរងគ្រោះ​ជា​មនុស្ស​វិកល​ច​រិ​ក​ផង។​

     បច្ចុប្បន្ន សព​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់