adverise with khmeread Index

លួចម៉ូតូបាន៤ថ្ងៃត្រូវប៉ូលិសខេត្តព្រះវិហារចាប់ខ្លួន

    ព្រះវិហារ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកត្បែងមានជ័យឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២១ធ្នូឆ្នាំ២០១៥នៅក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ  បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូពីភូមិគោករំដេងហើយបើកគេចមកទីរួមខេត្ត ។
    ប៉ូលិសមិនទាន់បញ្ជាក់ប្រាប់ពីជនសង្ស័យដែលបានឃាត់ខ្លួននៅឡើយ។ចំណែកជនរងគ្រោះឈ្មោះ ឌី ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ ជនជាតិខ្មែរ (  ផ្ទះរបស់ជនរងគ្រោះនៅ មុខវត្តប៉ាលហាល ចូលទៅប្រហែលមួយគីឡូម៉ែត្រ នៅខាងឆ្វេងដៃ ផ្ទះឈើប្រក់ស័ង្ហសីព៌ណស មានគោយន្តពណ៌ក្រហម) ។ម៉ូតូដែលចោរលួចម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខព្រះវិហារ1A-3413។
     ប៉ូលិសបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចយកលួចម៉ូតូ នៅចំណុចភូមិគោករំដេង ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី ១៨ធ្នូឆ្នាំ២០១៥ វេលាម៉ោងប្រហែល ៧យប់ ហើយគេចមកទីរួមខេត្ត ក៏ត្រូវបានប៉ូលិសឃាត់ខ្លួននិងដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញ៕

adverise with khmeread

មតិយោបល់