adverise with khmeread 0

រុក្ខជាតិ​ល្អ​បំផុត​ទាំង ៣ ប្រភេទ​នេះ​គឺ​សម្រាប់​ដាក់​ក្នុង​បន្ទប់​គេង​ដើម្បី​ជួយ​ឱ្យ​ដេកលក់​ស្រួល​ពេញ​មួយ​យប់​

    ​លោកអ្នក​មាន​ដឹង​ទេ​ថា​ប្រភេទ​រុក្ខជាតិ​ខ្លះ​អាចជួយ​ឱ្យ​លោកអ្នក​គេង​លក់​ស្រួល​ពេលយប់​? រុក្ខជាតិ​ទាំងនោះ​មិន​ត្រឹមតែ​ស្រស់ស្អាត​សម្រាប់​លម្អ​ក្នុង​បន្ទប់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាចជួយ​ឱ្យ​ស្រួលខ្លួន និង​បន្សុទ្ធ​ខ្យល់​ក្នុង​បន្ទប់​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​គេង​ឱ្យ​ឆាប់​លក់​ទៀតផង​។ 

​    ​១. ដើម​ផ្កាម្លិះ​
​    ​រុក្ខជាតិ​បន្សុទ្ធ​ជាតិពុល​នេះ​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​រាងកាយ​និង​អារម្មណ៍​មនុស្ស​ធូរស្បើយ​។ ការសិក្សា​មួយ​បង្ហាញថា ផ្កាម្លិះ​ជួយ​បន្ថយ​ការ​ធុញថប់​អារម្មណ៍ ជាហេតុ​ជួយ​ឱ្យ​មនុស្ស​ឆាប់​គេង​លក់​ស្រួល​។ 

​    ​២. ប្រទាល​កន្ទុយក្រពើ​
​    ​ប្រទាល​កន្ទុយក្រពើ​ជា​ប្រភេទ​រុក្ខជាតិ​ដែល​បញ្ចេញ​អុកស៊ីសែន​នៅពេល​យប់ ដែល​ជួយ​ឱ្យ​មនុស្ស​ស្រូប​អុកស៊ីសែន​បាន​គ្រប់គ្រាន់​ពេល​ទទួលទានដំណេក​។ 

​    ​៣. ដើម​រាសី​
​    ​ដើម​រាសី​គឺជា​អ្នក​បន្សុទ្ធ​ខ្យល់​ដ៏​អស្ចារ្យ​។ យប់​ឡើង​វា​ដើរតួ​ជា​អ្នក​កម្ចាត់​ខ្យល់ពុល​គីមី​ផ្សេងៗ ហើយ​លោក​អ្នកនឹង​គេង​លក់​យ៉ាង​ស្រួល​ប្រសិនបើ​ដាក់​ដើម​នេះ​នៅក្នុង​បន្ទប់​គេង​៕ 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​អ៊ី​ន​ហ្វូ​អេ​វើ​រី​ដេ​

អ្នកនឹងចូលចិត្ត

មតិយោបល់