adverise with khmeread 0

លាប​ប្រេងដូង​ជុំវិញ​ភ្នែក ទុកចោល ៥ នាទី​...​សុភាពនារី​ច្បាស់​ជា​លាន់មាត់​ថា ពិតជា​មិនគួរ​ឱ្យ​ជឿ​!

    ​នៅពេល​និយាយ​ដល់​សុខភាព​និង​សម្រស់ ប្រេងដូង​គឺជា​គ្រឿងផ្សំ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​មួយ​ដែល​គេ​យកមកប្រើ​ប្រាស់​។  

​    ​មូលហេតុ​ដែល​គេ​លាបប្រេង​ដូង​ក្រោម​រង្វង់​ភ្នែក​គឺ​ដោយសារតែ​វា​ជួយ​ធ្វើឱ្យ​ស្បែក​ទន់ យឺត​ល្អ និង​មាន​ជីវជាតិ​គ្រប់គ្រាន់​។ 

​    ​លោកអ្នក​អាច​លាប​ត្រឹម​រយៈពេល ៥ នាទី​នឹង​ឃើញ​លទ្ធផល​ដូច​រៀបរាប់​ខាងលើ​ភ្លាម​។ ប៉ុន្តែ​ប្រសិនបើ​ចង់ឱ្យមាន​ប្រសិទ្ធភាព​លើស​នេះ​ទៀត លោកអ្នក​គួរ​លាប​វា​ទុក​មួយ​យប់ ព្រោះ​វា​នឹង​ជួយ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​បរិសុទ្ធ ស្អាត និង​ស្រស់ថ្លា​យ៉ាងពិត​ប្រាកដ​។ 

​    ​* អត្ថប្រយោជន៍​ប្រេងដូង​ចំពោះ​ស្បែ​កមុខ និង​រង្វង់​ភ្នែក​
​    ​- វា​ជួយ​រក្សា​សំណើម​ស្បែក​ជុំវិញ​ភ្នែក​ដើម្បី​ទប់ស្កាត់​ការ​ស្ងួត និង​ជ្រីវជ្រួញ​។ 
​    ​- វា​ជ្រាបចូល​ស្បែក​យ៉ាង​លឿន និង​ជួយ​ធ្វើឱ្យ​ស្បែក​ក្មេង​ជាង​វ័យ​។ 
​    ​- វា​ផ្ទុក​វីតាមីន​ចម្រុះ និង​អាស៊ីត​ខ្លាញ់ ដែល​សំខាន់​ស​ម្រា់​ការលូតលាស់​របស់​កោសិកា​ស្បែក​ដែលមាន​សុខភាព​ល្អ​។ 
​    ​- វីតាមីន E និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ប្រេងដូង​ជួយ​ព្យាបាល និង​ជួសជុល​កោសិកា​ស្បែក​ខូច​។ 
​    ​- វា​មាន​សារធាតុ​ប្រឆាំង​ការ​រលាក ដូច្នេះ​វា​ជួយ​បន្ថយ​ស្នាម​រលាក​ក្រហមៗ និង​ការ​ហើម​ក្រោម​ភ្នែក​។​
​    ​- អាស៊ីត​លែ​ក​ទីក​ក្នុង​ប្រេងដូង​ជួយ​បន្តឹង​រន្ធ​ញើស​ដើម្បី​ធ្វើឱ្យ​ស្បែក​ទន់ និង​មាំមួន​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់