adverise with khmeread 0

រោគសញ្ញា​ជំងឺហឺត និង​ឱសថ​បែប​ធម្មជាតិ​ដើម្បី​បង្ការ​ការវាយប្រហារ​រ​បស់​ជំងឺ​នេះ​

    ​ជំងឺហឺត​ចែកចេញជា​ពីរ​ប្រភេទ​។ ប្រភេទ​ទីមួយ​ជា​អា​ឡែ​ស៊ី ដែល​បង្កឡើង​ដោយ​ការប៉ះពាល់​នឹង​វត្ថុ​ធាតុ​ធ្វើឱ្យ​អា​ឡែ​ស៊ី និង​ទី​ពីរ​មិនមែនជា​អា​ឡែ​ស៊ី​ទេ តែ​បង្កឡើង​ដោយ​ស្ត្រេ​ស៍ ការហាត់​ប្រាណ និង​ជំងឺ​ផ្សេងៗ​ដូចជា ផ្តាសាយ និង​គ្រុនក្តៅ​។ 

​    ​* រោគសញ្ញា​ជំងឺហឺត​៖
​    ​- ក្អក​ពេលយប់​
​    ​- ក្អក​អំឡុង​ហាត់ប្រាណ​
​    ​- ក្អក​ពេល​សើច​
​    ​- ពិបាក​ដកដង្ហើម​
​    ​- ណែន​ទ្រូង​
​    ​- ដង​ដង្ហើម​ខ្លីៗ​

​    ​* ឱសថ​ធម្មជាតិ​សម្រាប់​ជំងឺហឺត ដែល​នឹង​ជួយ​ការពារ​ការវាយប្រហារ​ពី​ជំងឺ​នេះ​
​    ​១. ខ្ទឹមបារាំង​
​    ​ខ្ទឹមបារាំង​ដើរតួ​ជា​អ្នកប្រឆាំង​ការ​រលាក​ដ៏​ពូកែ​មួយ​ដែល​ជួយ​បន្ថយ​ការ​តឹង​បំពង់ខ្យល់​ដែល​បង្កឡើង​ដោយ​ជំងឺហឺត​។ ទទួលទាន​ខ្ទឹមបារាំង​ឱ្យ​ទៀងទាត់​ដើម្បី​ជំរុញ​ការដកដង្ហើម​បានល្អ​។ 

​    ​២. ខ្ញី​
​    ​ខ្ញី​ត្រូវបាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​រួមទាំង​ជំងឺហឺត​។ វា​ជួយ​សម្រាល​ការ​រលាក​ក្នុង​ផ្លូវដង្ហើម និង​សម្រួល​សាច់ដុំ​។ 

​    ​លាយ​ទឹក​ខ្ញី​ជាមួយ​ទឹក​ទទឹម​និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ស្មើៗ​គ្នា រួច​ពិសា ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។ 

​    ​៣. ខ្ទឹមស​
​    ​ខ្ទឹមស​ជា​អ្នកប្រឆាំង​ការ​រលាក​ដ៏​ខ្លាំងក្លា ដែល​វា​អាចជួយ​ការស្ទះ​ក្នុង​សួត​អំឡុង​ដំណាក់កាល​ដំបូង​នៃ​ជំងឺហឺត​។ 

​    ​ដាំ​ខ្ទឹមស ២ ទៅ ៣ កំពឹស​ក្នុង​ទឹកដោះគោឆៅ ១ ភាគ ៤ នៃ​កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)​។ ទុកឱ្យ​ត្រជាក់ សឹម​ផឹក​វា​។ ខ្ទឹម​អាច​បោះចោល​ក៏បាន ដោយសារ​ជាតិ​របស់​វា​ចូលទៅក្នុង​ទឹកដោះគោ​អស់ហើយ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​អ៊ី​ន​ហ្វូ​អេ​វើ​រី​ដេ​

អ្នកនឹងចូលចិត្ត

មតិយោបល់