adverise with khmeread 0

អាហារ​ទាំងនេះ​ជួយ​ជំរុញ​សុខភាព​ប្រដាប់​ភេទស្ត្រី​

    ​ការឆ្លង​មេរោគ​និង​ការ​រលាក​ប្រដាប់​ភេទស្ត្រី​អាចធ្វើឱ្យ​មានការ​ឈឺចាប់​ខ្លាំង​។ ការ​រមាស់ ការ​លាក ការឡើង​ក្រហម និង​រាល់​បញ្ហា​គួរឱ្យ​ទើសចិត្ត​ជាច្រើន​ទៀត​អាចធ្វើឱ្យ​ស្ត្រី​មិន​ស្រណុក​ក្នុង​ចិត្ត និង​រសាប់រសល់​សម្រាក​មិនបាន​។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​ស្ត្រី​ទាំងឡាយ​ត្រូវតែ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ដើម្បី​ប្រដាប់ភេទ​មាន​សុខ​ភាពល្អ​។ 

​    ​១. ទឹកដោះគោ​ជូរ​យ៉ា​អួ (Yogurt)
​    ​ទឹកដោះគោ​ជូរ​យ៉ា​អួ​មាន​បាក់តេរី​ល្អ ដែល​ប្រដាប់ភេទ​នារី​ត្រូវការ​ដើម្បី​រក្សា​កម្រិត pH​។ Probiotics គឺជា​សរីរាង្គ​រស់​រវើក ឬ បាក់តេរី​ល្អ ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការឆ្លង​មេរោគ​នៅ​ប្រដាប់ភេទ និង​ជួយ​ជំរុញ​សុខភាព​រំលាយ​អាហារ​ផងដែរ​។ 

​    ​២. ដំឡូងជ្វា​
​    ​ដំឡូងជ្វា​សម្បូរ​ទៅដោយ​វីតាមីន A ដែល​ជួយ​រក្សា​សុខភាព​ទ្វារមាស និង​រក្សា​បំពង់​បង្ហូរ​នោម​ឱ្យមាន​សុខភាព​ល្អ​។ 

​    ​៣. សូកូឡា​ខ្មៅ​
​    ​សូកូឡា​ខ្មៅ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជំរុញ​មុខងារ​ផ្លូវភេទ និង​ជួយ​រក្សា​សុខភាព​ទ្វារមាស​។ 

​    ​៤. គ្រាប់​ល្ពៅ​
​    ​គ្រាប់​ល្ពៅ​សម្បូរ​ជាតិ​ស័ង្កសី ដែល​ជួយ​ឱ្យ​រដូវ​ក៏ដូចជា​អ័រម៉ូន​មក​ទៀងទាត់​។ ជាតិ​ស័ង្កសី​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំរុញ​អារម្មណ៍​រីករាយ និង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​រឹងមាំ​។​

​    ​៥. សណ្តែកសៀង​
​    ​សណ្តែកសៀង​ផ្ទុក​សារធាតុ​ឈ្មោះ Phytoestrogen ដែល​ជួយ​ឱ្យ​ទ្វារមាស​រក្សា​ទឹករំអិល​បានល្អ​។ លោកអ្នក​អាច​ពិសា​សណ្តែកសៀង​ជា​ទម្រង់​ទឹក​សណ្តែក​ឬ​តៅហ៊ូ​ធ្វើ​ដោយ​ខ្លួនឯង តែ​ត្រូវ​ចៀសវាង​ភេសជ្ជៈ​កែច្នៃ​៕

adverise with khmeread
ប្រភព៖ ឃ្យួ​រ​

អ្នកនឹងចូលចិត្ត

មតិយោបល់