adverise with khmeread 39dabbda 47e9 4e4f 85a4 f594ff34d29b

ទិញ​ថ្នាំញៀន​មក​លក់​នៅ​ស្អាង​៤​លើក ប៉ូលិស​ទើបនឹង​ចាប់បាន

     កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដើម្បី​ជួញដូរ​ប្រភេទ​ម៉ា​ទឹកកក​នា​ថ្ងៃទី ០៧ ឧសភា ២០១៦ វេលា​ម៉ោង១០ ​និង​១០​នាទី ចំណុច​ភូមិ​ថ្លុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល។​

     ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ ស៊ីន ដា​រី ភេទ​ប្រុស អាយុ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

     វត្ថុតាង​ចាប់យក​ ៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ១០​កញ្ចប់​តូច ទូរ​ស័​ដៃ​ចំនួន១​គ្រឿង (​ម៉ាក camfone) ដែកកេះ​ចំនួន​១ អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១ ប័ណ្ណ​សំគាល់​យានយន្ត​(​ម៉ូតូ​)១ កាត​អេ​ស៊ី​លីដា​១ និង​ម៉ូតូ​ចំនួន១​គ្រឿង ម៉ាក​ហុងដា សេ​៩០ (​គុប​ជ្រុង​) ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ កណ្តាល​1F9699។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា បានចេញ​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ រួច​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​គ្រឿងញៀន​ចំនួន ១០​កញ្ចប់​តូច  រួច​ប៉ូលិស​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

     ជនសង្ស័យ ឈ្មោះ ស៊ីន ដា​រី បាន​សារភាពថា​ខ្លួន​បាន​យក​គ្រឿងញៀន​នេះ​ពី​ចំណុច​ក្រុង​តាខ្មៅ ជិត​ឡឥដ្ឋ បាន​ចំនួន​៤​លើក​កន្លងមកហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់