adverise with khmeread 5a623630 d3eb 493b 87af dabb346505c2

បញ្ជូន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

     បាត់ដំបង ៖ ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​ពាក់ព័ន្ធ​ការជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​តុលាការ​នា​រសៀល​ថ្ងៃទី​៧ ​ខែឧសភា​ ឆ្នាំ​២០១៦​ចាត់់់ការ​តាម​និតិ​វិធី​។ 

     មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ម៉ោង​១​រសៀល​ថ្ងៃទី​៦ ខែឧសភា​ ឆ្នាំ​២០១៦​នៅផ្ទះ​ឈ្មោះ​ ថៃ ​វណ្ណ​ណាក់ ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​

     មន្ត្រី​បន្តថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​៦​នាក់​ទី​១-​ឈ្មោះ ​ថៃ វណ្ណៈណាក់ ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​, ទី​២-​ឈ្មោះ​ សេង​ សី​លី ​ភេទ​ស្រី ​អាយុ​៣២​ឆ្នាំ​,​ទី​៣-​ឈ្មោះ​ ជា​ សំណាង ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​ភូមិ​ដំណាក់​ហ្លួង ​សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ទី​៤-​ឈ្មោះ​ហម ​វិឆៃ​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង ទី​៥-​ឈ្មោះ ​ចាប​ សុ​ភុ​ន ​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ជា​មេខ្លោង​មាន​ទីលំនៅ​ភូមិ​កំពង់​ប្រ​ដោក​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ ​ខេត្តបាត់ដំបង ទី​៦-​ឈ្មោះ ​រឿង ​វ៉ាន់​ឆៃ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ជា​មេខ្លោង​មាន​ទីលំនៅ​ភូមិ​អន្លង់​វិល​ ឃុំ​អន្លង់​វិល ​ស្រុក​សង្កែ ​ខេត្តបាត់ដំបង​។​

     វត្ថុតាង​ដែល​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំ​នួ​៧​ថង់​តូច ​ស្មើ​ទំងន់​១,៦២​ក្រាម​ និង​ម៉ូតូ​ម៉ាក ​FZ ​ចំនួន​២​គ្រឿង​ និង​ទូរស័ព្ទ​ចំនួន​៨​គ្រឿង​។ 

     ក្រុម​ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​បាន​លក់​ចែកចាយ​ថ្នាំញៀន​រយៈពេល​១​ឆ្នាំ​កន្លងមកហើយ​។ 

     ក្រោយពី​សាកសួរ​និង​កសាង​សំណុំរឿង​រួច ជនសង្ស័យ​ទាំង​៦​នាក់ ​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​នា​រសៀល​ថ្ងៃទី​៧ ​ខែឧសភា​ ឆ្នាំ​២០១៦​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់