adverise with khmeread 040cb869 d93e 43ca 8e3f c36e8f4f8b76

ស្ត្រីជន​ជាតិចិន​ម្នាក់​បើករថយន្ត​បុក​របាំង​ចែក​ទ្រូងផ្លូវ

    ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ដ៏​ស្រស់ស្អាត​ម្នាក់ បើករថយន្ដ​ហាយ​ឡែ​ន​ឌ័​រ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ប​ណ្ដោ​ល​ឲ្យ​រថយន្ត​ក្រឡាប់​ខ្ទេច​មុខ​កាលពី​យប់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ ឈានចូល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១​នេះ​នៅ​ស្តុ​ប​សន្ធរម៉ុក ខណ្ឌទួលគោក។

    ប្រភព​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​ហាយ​ឡែ​ន​ឌ័​រ​បង្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2W-0246 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ស្ដុ​ប​សន្ធរម៉ុក​ក៏​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​ក្រឡាប់​ថែមទៀត​។​

    ក្រោយពេល​កើត​រថយន្ដ​បង្ក ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់