adverise with khmeread 697f7053 05fd 4d68 af2e 9fc37a4cb5be

មាន​នារី​ម្នាក់ទៀត​បើករថយន្ត​ជ្រុល​ចង្កូត​បុក​ចូល​ឃ្លាំង​លក់​រថយន្ត ​V-99

     ភ្នំពេញ ​៖ មាន​ករណី​នា​វី​វ័យក្មេង​ម្នាក់​ម្នាក់ទៀត​រួម​នឹង​មិត្តភក្តិ​ស្រី​របស់ខ្លួន បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើករថយន្ត ជ្រុល​ច​ង្គូ​ត​បុក​ចូល​ឃ្លាំង​លក់​រថយន្ត យីហោ V-99 ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ជាប់​ផ្សារ​បាយ័ន សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា កាលពី​យប់​ថ្ងៃទី៧​ ឧសភា​ ឆ្នាំ​២០១៦។​

     ប្រភព​បានឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រពាក់​ស្លាក​លេខ 2S-2278 ពណ៌​ត្រី​ឆ្លូញ បើកបរ​ដោយ​នារី​ម្នាក់​មិនទាន់​ស្គាល់ឈ្មោះ​ជ្រុល​ទៅបុក​ចូល​ឃ្លាំង​លក់​រថយន្ត យីហោ V-99 ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី បណ្តាល​ឲ្យ​ខូច​ទ្វារ​ឃ្លាំង​មួយ​ផ្ទាំង និង​ខូច​ផ្នែក​ខាងមុខ​រថយន្ត Porche មួយគ្រឿង​តាំង​ក្នុង​ហាង​។ 

     ប្រភព​បន្តថា មុនដំបូង​នារី​អ្នកបើករថយន្ត បានធ្វើ​ដំណើរ​តាមផ្លូវ​សហព័ន្ធ​រុស្សី ពី​លិចទៅ​កើត ស្រាប់តែ​ដល់​មុខ​ឃ្លាំង ទំនង​ច្រឡំ​ជាន់​ហ្គែ​រថា ហ្វ្រាំង ក៏​ជ្រុល​ចង្កូត​បូល​ចូល​ឃ្លាំង​តែម្តង តែ​សំណាងល្អ គ្មាន​បណ្តាល​ឲ្យ​នរណាម្នាក់​រងគ្រោះ​ថ្នាក់ឡើ​យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់