adverise with khmeread 0

ប្រសិនបើ​មាន​រុក្ខជាតិ​នេះ​ក្នុងផ្ទះ លោក​អ្នកនឹង​លែងឃើញ​ពីងពាង​និង​សត្វល្អិត​ផ្សេងទៀត​តោង​ពេញ​ផ្ទះ​ជាមិនខាន​!

    ​តើ​រឿងនេះ​បានកើត​ឡើង​ទេ នៅពេល​សម្អាត​គ្រប់កន្លែង​ដែលមាន​សត្វល្អិត​ជាពិសេស​ពីងពាង ប៉ុន្តែ​វា​នៅតែ​ត្រឡប់មកវិញ​? 

​    ​មនុស្ស​ច្រើនណាស់​ដែលមាន​បញ្ហា​ដូចគ្នា​មួយ​នេះ​។ ទោះយ៉ាងណា លោកអ្នក​ប្រហែលជា​មិនបាន​ដឹងថា ពីងពាង​មិនអាច​ទ្រាំ​នឹង​ក្លិន​របស់​ជីរអង្កាម​នោះឡើយ​។ 

​    ​ប្រសិនបើ​លោកអ្នក​ពិបាក​ដាក់​ដើម​ជីរអង្កាម​គ្រប់កន្លែង​ក្នុងផ្ទះ លោកអ្នក​អាច​លាយ​ទឹក​ជីរអង្កាម (​កិន​ម៉ដ្ឋ​) លាយ​ជាមួយ​ទឹក រួច​បាញ់​តាម​បង្អួច​ទ្វារ​និង​គ្រប់​កន្លុកកន្លៀត​ផ្ទះ​។ តាម​វិធី​នេះ​លោក​អ្នកនឹង​ធ្វើឱ្យ​សត្វល្អិត​ទាំងឡាយ​ពិបាក​នឹង​រស់នៅ​ក្នុងផ្ទះ​ខ្លាំងណាស់​។ 

​    ​ក្រៅពីនេះ រុក្ខជាតិ​នេះ​ក៏​នឹង​បណ្តេញ​កណ្តុរ​ចេញពីផ្ទះ​របស់លោក​អ្នក​ផងដែរ​ព្រោះ​កណ្តុរ​ក៏​ចាញ់​ក្លិន​របស់​ជីរអង្កាម​ដែរ ហើយ​អ្វីដែល​រឹតតែ​ពិសេស​គឺថា​វា​មាន​តម្លៃថោក​៕ 

adverise with khmeread
ប្រភព៖ ណេ​ត​ឆឺ​រ៉​ល​មេ​ឌី​ស៊ីន​ធី​ម​

អ្នកនឹងចូលចិត្ត

មតិយោបល់