adverise with khmeread 0

ម្ចាស់​អង្គការ​សប្បុរសធម៌​ដែល​គាំទ្រ​ដោយ អ៊ែន​ជែ​លី​ណា ចូ​លី​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​រំលោភ​កុមារ​

​    ​អ្នកធ្វើ​យុទ្ធនាការ​ដើម្បី​សន្តិភាព​សញ្ជាតិ​អង់គ្លេស​ម្នាក់ ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​តារា​ល្បីៗ​ជាច្រើនរូប​ដូចជា នាង​អ៊ែន​ជែ​លី​ណា ចូ​លី និង លោក​ជូត ឡ (Jude Law) ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​រំលោភ​កុមារ​ម្នាក់​។ 

​    ​ជេ​រ៉េមី ហ្គី​ល​ឡេ (Jeremy Gilley) អាយុ ៤៧ ឆ្នាំ តារា​សម្តែង​ប្រែក្លាយជា​អ្នក​ផលិត​ភាពយន្ត​មួយរូប ដែល​បើក​អង្គការ Peace One Day ត្រូវបាន​សាកសួរ​ចម្លើយ​ពី​សំណាក់​ប៉ូលិស​ស៊ើបអង្កេត​មកពី​អង្គភាព​ប្រឆាំង​ការកេងប្រវ័ញ្ច​ផ្លូវភេទ និង​រំលោភបំពាន​កុមារ​នៃ​នគរបាល​ក្រុង​ឡុង​ដ៍​។ 

​    ​កាលពី​យប់​ថ្ងៃ​សុក្រ មេធាវី​របស់ ជេ​រ៉េមី ហ្គី​ល​ឡេ គឺ​លោក ផូ​ល ម័​រ​រី​ស បាន​និយាយថា លោក ហ្គី​ល​ឡេ ដែល​ស្នាដៃ​ការងារ​របស់គាត់​បាន​ទទួល​ពានរង្វាន់​កិត្តិយស​ជាច្រើន​នោះ "​មានការ​តក់ស្លុត និង​ព្រួយចិត្ត​អំពី​ស្ថានភាព​នេះ​" ប៉ុន្តែ​បាន​សហការ​ពេញលេញ​ជាមួយ​សមត្ថកិច្ច​។ 

​    ​លោក​ម័​រ​រី​សបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​គាត់ (​ហ្គី​ល​ឡេ​) មាន​ជំនឿ​ជាក់ ភាព​ស្អាតស្អំ​របស់លោក​នឹង​បញ្ជាក់​ច្បាស់​ចំពោះ​មនុស្ស​គ្រប់គ្នា នៅពេល​ពេលវេលា​ល្អ​បាន​មកដល់​"​។​

​    ​នាង​ចូ​លី​គឺជា​អ្នកគាំទ្រ​ដ៏​ប្តូរផ្តាច់​របស់​អង្គការ Peace One Day និង​ថែមទាំង​បានបង្ហាញ​មុខ​ក្នុង​ភាពយន្ត​ឯកសារ​រឿង The Day After Peace ឆ្នាំ ២០០៨ ដ៏​ល្បី​របស់លោក​ហ្គី​ល​ឡេ​ផងដែរ​។ 

​    ​តារា​សម្តែង​ល្បី លោក ជូត ឡ ក៏​ធ្លាប់​បង្ហាញមុខ​ក្នុង​រឿង​ឯកសារ​នេះ​ផងដែរ និង​បាន​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ហ្គី​ល​ឡេ​ដើម្បី​ថត​ភាពយន្ត​ឯកសារ​នេះ និង​ជំរុញ​ការងារ​អង្គការ​របស់លោក​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់