adverise with khmeread Kill the rapist 24updatenews

ទាំងនេះ​ជា​ប្រទេស​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ត្រី​

​    ​១. អេ​ហ្ស៊ី​ប​
​    ​ការ​បៀតបៀន​ផ្លូវភេទ​កើនឡើង​ខ្លាំងខ្លា​ណាស់​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​។ អ្នកទេសចរ​ស្រី​ជួនកាល​អាច​ត្រូវគេ​ភ្ជង់​កាំភ្លើង រួច​បៀតបៀន​ផ្លូវភេទ​ក៏មានដែរ​។ 

​    ​២. ប៉ា​គី​ស្ថាន​
​    ​ប៉ា​គី​ស្ថាន​គឺជា​ប្រទេស​គ្រោះថ្នាក់​បំផុត​មួយ​សម្រាប់​ស្ត្រី​។ បញ្ហា​មួយចំនួន​ដែល​ស្ត្រី​ប្រឈម​រាល់ថ្ងៃ​មានដូចជា អាពាហ៍ពិពាហ៍​កុមារ ឃាតកម្ម​លើ​កូនក្រមុំ ការសម្លាប់​ស្ត្រី​នឹង​ដុំថ្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​ការវាយប្រហារ​ដោយ​អាស៊ីត​។ 

​    ​៣. ប្រេ​ស៊ី​ល​
​    ​ស្ត្រី​ម្នាក់​ត្រូវបាន​សម្លាប់​រាល់ ២ ម៉ោង​ម្តង​នៅក្នុង​ប្រទេស​នេះ ហើយ​ការវាយដំ​លើ​ស្ត្រី​កើតឡើង ៤ ដង​ក្នុង​មួយ​នាទី​។ តាមច្បាប់ ស្ត្រី​ដែល​រំលូតកូន​នឹង​ប្រឈម​ជាប់គុក ៣ ឆ្នាំ ដរាបណា​វា​ជា​ករណី​រំលោភ ឬ បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ 

​    ​៤. ថៃ​
​    ​មជ្ឈមណ្ឌល​ព័ត៌មាន​អំពើហិង្សា​ក្នុង​គ្រួសារ​របស់​ថៃ​បាន​ពន្យល់ថា ថ្នាំញៀន និង​គ្រឿង​ស្រវឹង​ត្រូវបាន​ប្រជាជន​សេព​លើស​ចំនួន ដោយ​នាំឱ្យ​កើត​ករណី​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​។ 

​    ​៥. ឥណ្ឌា​
​    ​ការសម្លាប់​ក្មេងស្រី​តូចៗ​គឺជា​បញ្ហា​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​។ បញ្ហា​ផ្សេងទៀត ដែល​ស្ត្រី​ប្រឈម​រួមមាន ការចាប់រំលោភ​ជា​ហ្វូង ការរៀប​ការ​ទាំង​នៅ​វ័យ​កុមារ ការជួញដូរ​កុមារ និង​ការព្យួរ​ក​កុមារ​។ 

​    ​៦. សូ​ម៉ាលី​
​    ​ការ​ចៀរ​ប្រដាប់ភេទ​កុមារី​ត្រូវបាន​ធ្វើឡើង​ចំពោះ​ក្មេងស្រី ៩៥ ភាគរយ ដែល​អាយុ ៤ ទៅ ១១ ឆ្នាំ​នៅ​ទូទាំងប្រទេស​។ នេះ​មិនមែនជា​បញ្ហា​តែមួយគត់​នោះទេ​។ ការរៀប​ការ​ទាំង​នៅ​ក្មេង ការស្លាប់​អំឡុងពេល​ពរ​ពោះ និង​ការ​បៀតបៀន​ផ្លូវភេទ​ក៏​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ក្នុងប្រទេស​នេះដែរ​។ 

​    ​៧. អា​ហ្វ​ហ្គា​នី​ស្ថាន​
​    ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រហែល ៨៧ ភាគរយ​គឺ​ពុំ​ចេះ​អាន​អក្សរ​នោះទេ ហើយ​ស្ត្រី​ជាច្រើន (៤០០ នាក់​ក្នុងចំណោម ១០០.០០០​នាក់​) បាន​ស្លាប់​អំឡុង​ការ​សម្រាលកូន​។ ការចាប់រំលោភ និង​អំពើហិង្សា​ក្នុង​គ្រួសារ​គឺជា​បញ្ហា​ដ៏​ធំ​មួយ ហើយ​ស្ត្រី​មិនអាច​ដើរ​ម្នាក់ឯង​ដោយ​សុវត្ថិភាព​នោះឡើយ​។ ស្ត្រី​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគច្រើន​រៀបការ​ទាំង​ក្មេង​ល្ហក់​៕

​ប្រភព​៖ Arewefamousnow

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់