adverise with khmeread Jolin

Jolin Tsai សារភាពថា បាក់ចិត្តស្រឡាញ់តារាចម្រៀង ពេលទស្សនាការប្រគំតន្ត្រី

តារាចម្រៀង​ស្រីតៃវ៉ាន់ Jolin Tsai បាន​រៀបចំការប្រគំតន្ត្រី​នៅ​ទី​ក្រុងម៉ាកាវ ហើ​យ​បាន​ទទួល​យក​បទសម្ភាស​ភ្លាមៗ​ បន្ទាប់ពី​ការសម្តែង​របស់​នាង។

នៅពេលសួរនាំអំពី​បរិមាណទឹកប្រាក់ដែលនាង​ឈ្នះក្នុងកាស៊ីណូ Jolin បាន​និយាយទាំងអារម្មណ៍​សប្បាយ​រីករាយថា “​ប្រហែល​ជាង១.០០០​ដុល្លារ​តៃ វ៉ាន់។ ខ្ញុំភ្ញាក់ផ្អើល​ ដោយសារខ្ញុំ​គ្មាន​សំណាងខាងលេងល្បែងទេ។ ដូច្នេះ ខ្ញុំ​ឈប់លេងភ្លាម បន្ទាប់ពីឈ្នះទឹកប្រាក់​នេះ”។

          នៅពេលអ្នក​កាសែតចោទថា នាងសង្ស័យ​យ​កប្រៀប​គេនៅ​ពេល​រាំ​ជា​មួយ​ក្រុម​អ្នក​រាំនោះ Jolin បា​នបដិសេធ​ ហើយ​ថា នាងមានអារម្មណ៍​កក់ក្តៅ ដោយ​សារ​បាន​ហាត់សម​ជាមួយ​ពួកគេ​យូរមក​ហើយ។

          ពេលសួរនាំអំពី​អ្នក​គាំទ្រ​ចង់រៀបការជាមួយនាង Jolin បាន​ឆ្លើយ​ថា អ្នក​គាំ​ទ្រ​ជា​ច្រើន​និយាយបែបនេះ ហើយ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ពួកគេ។ នាងនិ​យា​យថា “អ្នក​គាំទ្រជា​ច្រើន​នឹងបង្ហាញក្តីស្រឡាញ់​នៅពេល​ទស្សនា​ការ​ប្រ​គំ​តន្ត្រី​ ហើយ​ខ្ញុំ​ក៏បាក់ចិត្ត​ស្រឡាញ់​តារា​ចម្រៀងដែរ នៅពេល​ទស្សនា​ការ​ប្រគំ​តន្ត្រី។ ខ្ញុំយល់​ពី​អារម្មណ៍​បែបនេះ”៕

adverise with khmeread
ប្រភព៖ Asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់