adverise with khmeread Selena gomez main 4

Selena Gomez ចាប់ផ្តើមដំណើរសម្តែងជុំវិញពិភពលោក

          Selena Gomez បាន​វិលត្រឡប់​មក​កាន់​ឆាក​សម្តែង​ជា​ថ្មី ហើយ​មើលទៅ​ហាក់ដូចជាសិចស៊ីនិង​​ស្រើបស្រាល​មែនទែន។

          តារាចម្រៀងស្រី ដែល​មាន​ឈ្មោះបោះសំឡេង​ក្នុងអាជីព​សម្តែង​ភាព​យន្ត​ផងដែរនោះ បាន​ចាប់ផ្តើម​ដំណើរ​សម្តែង​ជុំវិញពិភព​លោក​ថ្មី​មួយ​ទៀតនៅ​មជ្ឈ​មណ្ឌល Mandalay Bay Events Center ក្នុងទីក្រុង​ឡាសវេហ្គាស​កាល​ពី​ថ្ងៃ​សុក្រ។

          ដោយដាក់ឈ្មោះថា Revival World Tour កម្មវិធីប្រគំតន្ត្រី៧៥លើក​នឹង​ត្រូវ​​បា​នរៀប​ចំ​ឡើង​នៅ​តាម​ទីក្រុង​ធំៗដូចជា ទីក្រុងប្រូកឃ្លីន  ទីក្រុងឡុងដ៍ ប៉ារីស និងទីក្រុងមីលែន នៅ​ប៉ុន្មានខែបន្ទាប់នេះ។

          តាមរយៈ​ការសម្តែង​នេះ គេឃើញ​តារាចម្រៀងសក់ពណ៌ទង់ដែង​រូបនេះ​បង្ហាញភាព​សិចស៊ី​និង​ដងខ្លួន​ដ៏ស័ក្តិសម​និងគួរឲ្យ​ទាក់ទាញរបស់នាង។

          មុន​កម្មវិធីសម្តែ​ង​បើក​ឆាក​នេះ Selena បង្ហើបប្រាប់ថា នាង​បារម្ភអំពីការ​ធ្វើ​ឲ្យ​កម្មវិធីសម្តែង​នេះដំណើរ​ការទៅមុខ ដោយសារកាល​ពីឆ្នាំ​២០១៣ នាង​ធ្លាប់​ប្រកាស​លុបចោល​កម្មសម្តែង​ច្រើន​លើក។

          Selena និយាយថា “​វា​គឺជាចម្រៀងដែលខ្ញុំបាន​បង្កើតឡើង​។ វាជា​ចម្រៀង​ដែល​ខ្ញុំបាន​សរសេរ។ នោះគឺ​ជា​រឿងរ៉ាវ​ផ្ទាល់របស់ខ្ញុំ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់