adverise with khmeread 1

​ទីក្រុង​បាងកក​ធ្វើ​ពិធីជប់លៀង​ស្របពេល Leicester លើក​ពាន BPL ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​

​    ​ការអបអរ​និង​ការ​គាស់​គម្រប​ដប​ស្រា​ដើម្បី​ជប់លៀង​ពានរង្វាន់ English Premier League របស់​ក្រុមបាល់ទាត់ Leicester City បានកើត​ឡើង​យ៉ាង​អធិកអធម​កាលពី​យប់​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​បាងកក​ដែល​ធ្វើឡើង​ដោយ​ម្ចាស់​ក្លឹប​កញ្ជ្រោង​ផ្ទាល់​តែម្តង​។​

​    ​Leicester កំពុងតែ​ក្លាយជា​ក្រុម​សំណព្វចិត្ត​មួយទៀត​របស់​ជនជាតិ​ថៃ​បន្ទាប់ពី​គ្រង​តំណែង​ជើងឯក​ដ៏​មិន​នឹកស្មាន​មួយ​នេះ ដែល​ការគ្រប់គ្រង​ក្លឹប​ដោយ​លោក Vichai Srivaddhanaprabha​។​

​    ​កាលពី​កណ្តាលអធ្រាត្រ​ថ្ងៃ​សៅរ៍​នៅ​ក្រុង​បាងកក ស្រា​បៀរ​រាប់ពាន់​សម្រាប់​ត្រូវបាន​ចាក់​ជោគ​ទៅលើ​ក្រុម​អ្នកគាំទ្រ​ខណៈ​ពួកគេ​បាន​រាំច្រៀង​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន King Power ជា​កន្លែង​ដែល​ការប្រកួត​រវាង Leicester និង Everton ត្រូវបាន​ចាក់ផ្សាយ​។​

​    ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​ទៀតថា ប្រិយមិត្ត​បាល់ទាត់​នៅ​ប្រទេស​ថៃ​កំពុង​ត្រៀ​ង​រួចរាល់​ដើម្បី​ងាក​មក​គាំទ្រ​កញ្ជ្រោង​ឬក៏​បន្ថែម​ក្រុម​មួយ​នេះ​ចូលទៅក្នុង​បញ្ជី​របស់ខ្លួន​ដែលមាន​ក្លឹប​ដូចជា Manchester United និង Liverpool៕

 

adverise with khmeread

មតិយោបល់