adverise with khmeread 3

អាវុធហត្ថ​ឃាត់​ជនសង្ស័យ​២​នាក់​ប្រើ​ដាវ​សា​ម៉ូ​រៃ​កាប់​ប្លន់​យក​ម៉ូតូ​

​    ​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​ម្នាក់ទៀត​បែកក្បាល និង​ខ្នង ដោយសារតែ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ធ្វើ​សកម្មភាព​កាប់​ប្លន់ យក​ម៉ូតូ​Zoomer X តែ​មិនបាន​សម្រេច ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​បាន​ភ្លាមៗ ។​

​    ​អំពើ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​បណ្ណាគារ​សន្តិភាព (​មុខ​ស្ថានទូត​វៀតណាម​) តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​លេខ​៤៣២ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​    ​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ទី​១-​ឈ្មោះ តូច ពេជ្រ​ជីវ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ( របួស​ក្បាល​និង​ខ្នង ) ទី​២ ឈ្មោះ សៀង មករា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ ( របួស​ធ្ងន់ធ្ងរ ) អ្នក​ទាំង​២​រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​បឹង​កេងកង ។​

​    ​ចំណែក​ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ាក់ ធារ​ក្សា អាយុ​១៦​ឆ្នាំ​ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ( ជនដៃដល់ ) និង​ទី​២-​ឈ្មោះ លឹម វី​រះ អាយុ​១៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ អ្នក​ទាំង​២​រៀន​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ទួល​ទំពូង ។​

​    ​បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ តូច ពេជ្រ​ជីវ៉ា ដែលជា​ម្ចាស់​ម៉ូតូ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់​ជាមួយនឹង​មិត្ត​ភក្ត្រ បាននាំគ្នា​ចូល​ផឹក​តែ​គុជ​ក្បែរ​វិទ្យាល័យ​ទួល​ទំពូង ។ ពេល​ផឹក​រួច គេ​ក៏បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer X ពណ៍​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1DC-3056 បំណង​ឌុប​មិត្ត​ភក្ត្រ​ទៅផ្ទះ​វិញ​នៅ​ច្បារអំពៅ ។​

​    ​ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​និ​ច ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-2436 បើ​កម​កបំ​បុក​ឱ្យ​ដួល ហើយ​បាន​ដក​ដាវ​សា​ម៉ូ​រ៉ៃ​ធ្វើ​សកម្មភាព​កាប់​ចិញ្ច្រាំ​មកលើ​ពួកគេ​តែម្តង បណ្តាល​គេ​រងរបួស​បែកក្បាល និង​ខ្នង ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ធ្ងរ ។​

​    ​ប្រភព​បន្តថា ពេលនោះ​ខ្លួន​បាន​ស្រែក​ឆោឡោឡើង​ថា​ចោរៗ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរនោះ​នាំគ្នា​មកជួយ ហើយ​ពេលនោះ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ភ្លាមៗ​ផងដែរ ។ ចំណែក​ជនរងគ្រោះ​ដែល​របួស​ធ្ងន់ធ្ងរ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ។​

​    ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ចូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់