adverise with khmeread 5

មន្ត្រីប៉ូលិស​ម្នាក់​រងគ្រោះ​ដល់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

    ​ប៉ៃលិន ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ង​ទី​០៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​នៅ​ចំណុច​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​រវាង​ម៉ូតូ​និង​រថយន្ត​ច្នៃ​ដឹក​ដំឡូង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​។​

​    ​ប៉ូលិស​និយាយថា  ដំបូង​រថយន្ត​កែច្នៃ​ដឹក​ដំឡូង​បើកបរ​ប​ញ្ជ្រា​ស់ទិស​គ្នា​បុក​ជាមួយនឹង​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ១​នាក់ នៅ​ចំណុច​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​    ​ប៉ូលិស​បន្តថា  ជនរងគ្រោះ​ឈ្មោះ ភឿន ផាន់​នី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មុខរបរ​ជា មន្ត្រី​បុ​ស្តិ៍​ប៉ូលិស​ឃុំ​ស្ទឹង​កាច់ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សាលា​ក្រៅ​។​

​    ​ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​។  បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់