adverise with khmeread Manchester united contact jose mourinho

លោក Van Gaal ជិតត្រូវ Man Utd ដេញមែនទែនហើយខណៈក្លឹបនេះលួចទាក់ទងមកលោក Mourinho

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានទាក់ទងអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Jose Mourinho ជុំវិញលទ្ធភាពក្នុងការចូលមកជំនួសលោក Louis van Gaal នៅ Old Trafford។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបាន Chelsea បណ្តេញចេញជាលើកទីពីរកាលពីថ្ងៃព្រហស្បតិ៍ដោយសារទទួលរងបរាជ័យផ្ទួនៗ ហើយតោខៀវបានឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះក្នុងជំនួប ១៦ ប្រកួតក្នុងលីកតាំងពីដើមរដូវកាល។

គ្រូបង្វឹកវ័យ ៥២ ឆ្នាំរូបនេះត្រូវគេរំពឹងថានឹងក្លាយជាអ្នកបន្តភាពជោគជ័យពីលោក Sir Alex Ferguson នៅពេលដែលគ្រូបង្វឹក Manchester United ចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣ ប៉ុន្តែមន្ត្រីនៅ Old Trafford ព្រួយបារម្ភពីឥរិយាបទឆ្កួតៗរបស់គាត់នៅខាងក្រៅទីលានទើបបានតែងតាំងលោក David Moyes វិញ។

កុងត្រារបស់លោក Louis van Gaal នៅសល់មួយឆ្នាំកន្លះទៀតប៉ុន្តែបរាជ័យនៅក្រោមថ្វីជើងរបស់ក្រុម Norwich នៅទឹកដី Old Trafford បានបង្ហាញថាក្រុម Manchester United ត្រូវការការផ្លាស់ប្តូរ ប៉ុន្តែលោកនៅតែទទួលបានការទុកចិត្តពី Man Utd។

បើយោងតាមកាសែតរបស់ព័រទុយហ្គាល់ Diaro Noticias ក្រុមមន្ត្រីរបស់ Man Utd បានបោះជំហានក្នុងការនាំលោក Jose Mourinho មក Old Trafford ដោយបានទាក់ទងជាមួយភ្នាក់ងាររបស់លោក គឺលោក Jorge Mendes ដែលមានទំនាក់ទំនងជិតស្និតជាមួយបិសាចក្រហមស្រាប់ ដែលនេះអាចធ្វើឲ្យលទ្ធផលចរចាទទួលផ្លែផ្កាឆាប់ៗនេះជាមិនខាន៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់