1

Ben Arfa ត្រៀម​ផ្ទេរ​ទៅកាន់​ក្លឹប Barcelona បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អជា​មួយ Nice

    ​កីឡាករ Hatem Ben Arfa កំពុងស្ថិត​នៅលើ​ដំណើរ​ឆ្ពោះទៅកាន់​ក្លឹប​អ្នកមាន​បុណ្យ Barcelona ត្រឹមតែ​មួយឆ្នាំ​បន្ទាប់ពី​គាត់​ត្រូវបាន​បង្ខំ​ឱ្យ​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​មុននឹង​ត្រូវបាន​បោះបង់ចោល​ដោយ​ក្រុម Newcastle​។​

​    ​កាសែត Sport របស់​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បាន​សរសេរ​នៅលើ​ទំព័រមុខ​ថា "​ទិញ Ben Arfa" ស្របពេល​កាសែត​បារាំង​ពីរ​ផ្សេងទៀត​បានសរសេរថា "​ក្រុម Barcelona ត្រៀម​រួចរាល់​ដើម្បី​ចរចា​ជាមួយ​ខ្សែប្រយុទ្ធ Nice ដែល​បច្ចុប្បន្ន​មាន​វ័យ ២៩ ឆ្នាំ​អាចម​កដោយ​គ្មាន​តម្លៃ​ខ្លួន​"​។​

​    ​អាជីព​របស់​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ងើប​ឡើងវិញ​បន្ទាប់ពី​ផ្ទេរ​មក​ក្លឹប Nice កាលពី​ខែមករា ឆ្នាំ ២០១៥ ហើយ​បាន​រក​គ្រាប់​បាល់​បាន​ចំនួន ១៨ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៣៥ ប្រកួត​៕

ប្រភព៖ Daily Mail

មតិយោបល់