adverise with khmeread 1

​បរាជ័យ​យប់មិញ​ប្រហែលជា​ការប្រកួត​ចុងក្រោយ​របស់ Terry បន្ទាប់ពី​ទទួលបាន​កាត​ក្រហម​ជាមួយនឹង​ការបោះបង់​ស្លាក​ប្រធាន​ក្រុម​ទៅលើ​ទីលាន​

    ​អាជីព​ជា​កីឡាករ​នៅក្នុង​ក្រុម​តោ​ខៀវ Chelsea របស់ John Terry ប្រហែលជា​ត្រូវ​បញ្ចប់​យ៉ាង​ជាក់លាក់​ហើយ បន្ទាប់ពី​គាត់​ទទួលបាន​កាត​ក្រហម​នៅក្នុង​អំឡុង​លទ្ធផល​បរាជ័យ ៣-២ របស់​ពួកគេ​នៅឯ​ទឹកដី Sunderland ដែល​គាត់​នឹងត្រូវ​ជាប់​ពិន័យ​រហូតដល់​រដូវ​កាល​ត្រូវ​បានបញ្ចប់​។​

​    ​អ្វីដែល​គាត់​ទទួលបាន​សម្រាប់​ការបង្ហាញ​ខ្លួន​ចំនួន ៧០៣ ប្រកួត​របស់គាត់​សម្រាប់​តោ​ខៀវ គឺ​ការបណ្តេញចេញ​នា​ម៉ោង​បន្ថែម​នៅឯ​ទឹកដី Stadium of Light បន្ទាប់ពី​កាត់​ទទួលបាន​កាត​លឿង​ទី​ពីរ ក្រោយពី​បាន​បង្ករ​ឱ្យមាន​កំហុស​ទៅលើ​កីឡាករ Wahbi Khazri ។​

​    ​បច្ចុប្បន្ន Terry នឹងត្រូវ​ជាប់​ពិន័យ​សម្រាប់​កាលវិភាគ​ចុងក្រោយ​ដែល​ពួកគេ​នៅ​សេសសល់​ពីរ​ប្រកួត​ទៀត​នៅឯ​ទឹកដី​ក្រុម Liverpool នៅ​ថ្ងៃ​ពុធ​ខាងមុខ និង​នៅ​ទឹកដី​របស់ខ្លួន​ដែល​នឹងត្រូវ​ស្វាគមន៍​ម្ចាស់​ជើងឯក​លី​ក Leicester នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ក្រោយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់